2025-05-22
ឃី ភារៈ
2025-05-22
ឃី ភារៈ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្រឹះដល់រឹងមាំនៃសន្តិភាពស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជាកំពុងតែបន្តភាពជាដៃគូជាមួយនឹងវិស័យឯកជន ដើម្បីធានាកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយប្រតិភូសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៏ SMEs នៅកម្ពុជា ដែលដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍជ្រោមជ្រែងដល់ SMEs ហើយបន្តដល់រដ្ឋាភិបាលក្នុងអាណត្តិទី៧ នេះក៏បន្តជ្រោមជ្រែងយកចិត្តទុកដាក់នៅក្នុងការលើកស្ទួយដល់ SMEs បន្ថែមទៀតផងដែរ។
ក្នុងឱកាសនោះ ឧកញ៉ា តែ តាំងប៉ បានបញ្ជាក់អំពីសមាគមមូលនិធិសម្ដេចតេជោ បានរួមចំណែកយ៉ាងសកម្ម ក្នុងការចូលរួមរៀបចំនូវពិធីបុណ្យសំខាន់ៗ ដោយបានដាក់តាំងពិព័រណ៍នូវផលិតផលរបស់ SMEs ។ ឧកញ៉ា តែ តាំងប៉ បន្តថា តាមរយៈការបណ្ដុះបណ្ដាលពីសមាគមមូលនិធិសម្ដេចតេជោ ដល់សហគ្រាសខ្នាតតូចនិងមធ្យម អំពីការគ្រប់គ្រងធនធានមនុស្សនិងការគ្រប់គ្រងអាជីវកម្ម ជាពិសេសគឺការបណ្ដុះបណ្ដាល ក្នុងការធ្វើឱ្យ SMEs អាចមានលទ្ធភាពទទួលបានកម្ចី នៅក្នុងការអភិវឌ្ឍបន្ថែមនៅសហគ្រាសក៏ដូចជាអាជីវកម្មរបស់ខ្លួន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈការរៀបចំទិវាជាតិធុនតូច និងមធ្យម ដែលបានធ្វើកន្លងមក គឺជាផ្នែកមួយបានជួយលើកកម្ពស់ SMEs នៅកម្ពុជា និងអរគុណចំពោះសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជាជាពិសេសការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ពិសេសសម្តេច ហ៊ុន សែន បានរំពឹងថាសមាគមមូលនិធិសម្ដេចតេជោ នឹងចូលរួមចំណែកបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសនាពេលខាងមុខ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី