SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន/សហគ្រាសចិន បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា ខណៈដែលច្បាប់វិនិយោគថ្មីផ្តល់ភាពអនុគ្រោះ


ក្រុមហ៊ុន/សហគ្រាសចិន បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា ខណៈដែលច្បាប់វិនិយោគថ្មីផ្តល់ភាពអនុគ្រោះ
គំនិតអាជីវកម្ម

2025-01-12

គន ម៉េងហុង

គំនិតអាជីវកម្ម

2025-01-12

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន និងសហគ្រាសចិនមួយចំនួន បានចាប់អារម្មណ៍ចំពោះបរិយាកាសពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ជាពិសេសច្បាប់វិនិយោគថ្មី ដែលផ្តល់ភាពអនុគ្រោះ។ ជាមួយគ្នានេះ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មកម្ពុជាអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនដែលមានបច្ចេកវិទ្យា និងនវានុវត្តន៍របស់ចិន ចុះពិនិត្យភាពជាក់ស្តែងនៅកម្ពុជានាពេលខាងមុខផងដែរ។

ក្នុងសន្និសីទ 2025 International Economic and Trade Cooperation Exchange Conference កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក ឡៅ ងួន អេង ក៏បានបង្ហាញពីវិស័យសក្តានុពលរបស់កម្ពុជាសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ជាមួយនឹងកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគពីបរទេស ពិសេសការធានាសុខសន្តិភាព និងស្ថេរភាពនយោបាយជាមួយនឹងភាពអនុគ្រោះខ្ពស់នៃច្បាប់វិនិយោគថ្មីរបស់កម្ពុជា។

គួរបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំសន្និសីទខាងលើ គឺដើម្បីផ្តល់ការផ្លាស់ប្តូរព័ត៌មានដែលពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសដែលមានស្ថានអគ្គកុងស៊ុលប្រចាំនៅទីក្រុងក្វាងចូវ ជាមួយសហគ្រាស និងក្រុមហ៊ុននៅខេត្តក្វាងទុង ដើម្បីពិនិត្យលទ្ធភាពធ្វើពាណិជ្ជកម្ម និងវិនិយោគនៅបរទេស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី