SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

AUPP និងក្រុមហ៊ុនជប៉ុន ចុះ MOU ដើម្បីនាំនិស្សិតកម្ពុជាទៅសិក្សា«ជំនាញឌីជីថល»នៅជប៉ុន


AUPP និងក្រុមហ៊ុនជប៉ុន ចុះ MOU ដើម្បីនាំនិស្សិតកម្ពុជាទៅសិក្សា«ជំនាញឌីជីថល»នៅជប៉ុន
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-28

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-28

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ សកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) និងក្រុមហ៊ុន Next Make របស់ជប៉ុន បានចុះហត្ថលេខា (MOU) ស្តីពីកម្មវិធី Japanese IT Academic Pathway ដើម្បីជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ AUPP ឱ្យរៀនបន្ថែមភាសា និងអនុវត្តជំនាញឌីជីថលជាក់ស្តែងនៅប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា នៅពេលនិស្សិតដែលបានបញ្ចប់ការសិក្សានៅជប៉ុន នឹងអាចធ្វើការនៅប្រទេសជប៉ុនរួមទាំងទទួលបានប្រាក់បៀវត្សខ្ពស់ បទពិសោធល្អ ស្របពេលដែលជប៉ុនមានតម្រូវការធនធានមនុស្សជំនាញឌីជីថលប្រមាណ ៧០ម៉ឺននាក់ដល់ឆ្នាំ២០៣០។ ចំពោះឆ្នាំទី១ កម្មវិធី Japanese IT Academic Pathway នឹងជ្រើសរើសបេក្ខភាពចេញពីនិស្សិតដែលកំពុងសិក្សានៅ AUPP និងនៅឆ្នាំបន្តបន្ទាប់ទៀត នឹងពង្រីកវិសាលភាពដល់គ្រឹះស្ថានឧត្តមសិក្សា ៥បន្ថែមទៀត។

ក្នុងពិធីចុះ MOUនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ក្រសួង នឹងជួយជំរុញ និងគាំទ្រយ៉ាងពេញទំហឹងនៅកម្មវិធី Japanese IT Academic Pathway អាចដំណើរការបានដោយជោគជ័យ និងមានភាពរលូន ពិសេសរួមចំណែកបង្កើនមូលធនមនុស្សឌីជីថលកម្ពុជា និងលើកកម្ពស់សេដ្ឋកិច្ចជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី