SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«វត្ថុបុរាណចំនួន៧០» ត្រូវបានបរទេសប្រគល់ឱ្យកម្ពុជាវិញ ក្រោយពីបាត់បង់រាប់សិបឆ្នាំ


«វត្ថុបុរាណចំនួន៧០» ត្រូវបានបរទេសប្រគល់ឱ្យកម្ពុជាវិញ ក្រោយពីបាត់បង់រាប់សិបឆ្នាំ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-23

អ៊ួន សំណាង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-23

អ៊ួន សំណាង

A+ A-

ភ្នំពេញ៖ បរទេស បានប្រគល់វត្ថុបុរាណខ្មែរចំនួន៧០ មានបដិមាមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ពិសេសបដិមាថ្មធំៗដូចជា៖ បដិមាទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គដែលស្ថិតនៅសារមន្ទីរជាតិភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការពារ ការអភិរក្ស និងលើកតម្លៃបេតិកភណ្ឌ វប្បធម៌ តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងត្រូវបានចាត់ទុកជាកិច្ចការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល កំពុងប្រឹងប្រែងសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន ក្នុងការលើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជា ឱ្យកាន់តែលេចធ្លោ ខ្ពស់ត្រដែតលើឆាកអន្តរជាតិ តាមរយៈការដាក់បញ្ចូលសម្បត្តិវប្បធម៌កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ពិធីប្រគល់វត្ថុបុរាណខ្មែរ ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី បានលើកឡើងថា ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរទាំង៧០ នាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងប្រទេសនានា។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលរួមចំណែកបំពេញបេសកកម្មជួយឱ្យវត្ថុបុរាណដ៏មានតម្លៃរបស់ខ្មែរ បានមកកម្ពុជាវិញ ដើម្បីនឹងតម្កល់ជូនពលរដ្ឋខ្មែរ និងគ្រប់អ្នកទេសចរមកឈ្វេងយល់ដោយផ្ទាល់នៃប្រភពកំណើតនៃកេរតំណែលរបស់បុព្វបុរសខ្មែរ ដែលបន្សល់ទុកដល់កូនចៅជំនាន់ក្រោយៗរហូតដល់បច្ចុប្បន្ន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី