SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ជានិន្នាការសកល នៃដំណើរការសិក្សាក្នុងយុគសម័យបរិវត្តកម្មឌីជីថល


បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ជានិន្នាការសកល នៃដំណើរការសិក្សាក្នុងយុគសម័យបរិវត្តកម្មឌីជីថល
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-29

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា គឺជានិន្នាការសកលនៃការរៀបចំដំណើរការសិក្សាក្នុងយុគសម័យបរិវត្តកម្មឌីជីថល ដែលអាចឱ្យនិស្សិតប្រើប្រាស់ធនធានសិក្សាឌីជីថលដ៏សម្បូរបែបយ៉ាងទូលំទូលាយ ឆ្លើយតបទៅនឹងតម្រូវការផ្ទាល់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៥ មិថុនា ២០២៤។

ក្នុងពិធីសម្ពោធបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផលបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងបន្តថា បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាទាំង១២ នឹងជួយសម្រួលឱ្យនិស្សិតអាចសិក្សាពីចម្ងាយ និងពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅឧត្តមសិក្សា។ លើសពីនេះ សាកលវិទ្យាល័យជាសមាជិកក្នុងបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជានេះ នឹងអាចចែករំលែក និងប្រើប្រាស់ធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សារួមគ្នា ដើម្បីផ្តល់សេវាសិក្សាពេញមួយជីវិត ពង្រីកអត្រាចូលរៀននៅឧត្តមសិក្សា និងកាត់បន្ថយគម្លាតនៃគុណភាពរវាងនិស្សិតនៅរាជធានី ខេត្ត និងជនបទ ក្នុងរយៈពេលវែងផងដែរ។ នេះជាការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

បណ្តាញសាកលវិទ្យាល័យសាយប័រ ដែលសម្ពោធកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ មានសមាជិក រួមមាន៖ ១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣. សាកលវិទ្យាល័យស្វាយរៀង ៤. សាកលវិទ្យាល័យជាតិបាត់ដំបង ៥. សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ៦. សាកលវិទ្យាល័យភូមិន្ទកសិកម្ម ៧. សាកលវិទ្យាល័យជាតិគ្រប់គ្រង ៨. សាកលវិទ្យាល័យជាស៊ីមកំចាយមារ ៩. សាកលវិទ្យាល័យក្រចេះ ១០. វិទ្យាស្ថានគរុកោសល្យបាត់ដំបង ១១. សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និង ១២. សាកលវិទ្យាល័យអង្គរ។

យោងតាមការការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជានេះ ក្នុងគោលបំណងដូចជា៖ ១. បន្តនិរន្តរភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ ២.ពង្រឹងគុណភាពបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់ថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក ៣. ផ្តល់លទ្ធភាពផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង៤.បើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សាក្នុងតំបន់ និងសាកលលោក។ កិច្ចការសំខាន់របស់បណ្តាញសាកលវិទ្យាល័យនេះ គឺរៀបចំការសិក្សា និងបង្រៀនតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធឌីជីថលជាទម្រង់ (Platform) សម្រាប់និស្សិតទាំងអស់ទទួលបានចំណេះដឹង ព្រមទាំងអភិវឌ្ឍន៍ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍសមត្ថភាពមន្រ្តីពាក់ព័ន្ធ និងការផលិតមាតិកា និងខ្លឹមសារមេរៀនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី