2024-04-27
ទូច សូរិយា
2024-04-27
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយវិនិយោគដែលបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន, និងមានភាពអំណោយផល ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
CDC បានបញ្ជាក់ថា ក្នុងជំនួបរវាងឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងតំណាងដោយលោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់ នៃគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន របស់ GIZ គឺពិភាក្សា និងផ្តល់ជាធាតុចូលលើឯកសារស្តីពីការកំណត់កាលានុវត្តភាពធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលដឹកនាំដោយស្ត្រី។
ឯកឧត្តម សួន សុផល បានលើកឡើងថា ពាក់ព័ន្ធនឹងការលើកកម្ពស់ការចូលរួមប្រកបដោយបរិយាបន្នរបស់សហគ្រាសធុនតូច និងមធ្យម ទៅក្នុងខ្សែច្រវាក់ផលិតកម្មឆ្លងកាត់ព្រំដែន រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយវិនិយោគដែលបើកចំហ, មានតម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន, និងមានភាពអំណោយផល ជាពិសេសផ្តល់នូវឱកាសសម្រាប់ការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។ ការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញនេះ ធ្វើឡើងតាមរយៈផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញសម្រាប់ការបញ្ជាទិញនូវផលិតផលក្នុងស្រុក សម្រាប់ផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មទាំងនោះ។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានលើកឡើងអំពីការរៀបចំឯកសារខាងលើ ក្នុងគោលដៅវាយតម្លៃសេវាកម្ម ឬផលិតផល ដែលមានសក្តានុពលសម្រាប់ការនាំចេញ, ស្វែងយល់ពីច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងរបបលើកទឹកចិត្ត, និងការកំណត់នូវវិស័យដែលត្រូវកែលម្អ និងផ្តល់នូវការគាំទ្របន្ថែម។ ក្នុងន័យនេះ ការចូលរួមផ្តល់ធាតុចូលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងផ្តល់នូវពុទ្ធិបន្ថែមសម្រាប់ជួយបំពេញនូវខ្លឹមសារនៃឯកសារដែលមានសារសំខាន់ឱ្យកាន់តែមានព័ត៌មានលម្អិត និងគ្រប់ជ្រុងជ្រោយ។
ក្នុងជំនួបដដែល CDC ក៏បានចូលរួមចំណែកផ្តួចផ្តើមគំនិតបង្កើតថ្នាលនានា រួមមាន៖ តុវិនិយោគកសិ-ចំណីអាហារ, ប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែចង្វាក់ផ្គត់ផ្គង់អភិវឌ្ឍន៍ដោយចីរភាព (SD2), និងព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគនានា ដើម្បីបង្កើត និងបង្កើនកាលានុវត្តភាពសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងការពង្រីកឱកាសរីកលូតលាស់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី