SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ការថ្ពក់សហគ្រាសក្នុងស្រុកចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មធំៗ នឹងបង្កើនភាពធន់ដល់ខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា


ការថ្ពក់សហគ្រាសក្នុងស្រុកចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មធំៗ នឹងបង្កើនភាពធន់ដល់ខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា
A+ A-

ភ្នំពេញ៖ ការថ្ពក់សហគ្រាសក្នុងស្រុកចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៃឧស្សាហកម្មធំៗ (Backward linkages) នឹងបង្កើនភាពធន់ដល់ខ្សែច្រវាក់ផលិតកម្មនៃវិស័យឧស្សាហកម្មកម្ពុជា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយតម្រូវការរបស់វិស័យឯកជននៅកម្ពុជា ជាមួយ លោក Paul Clements គណៈប្រតិភូមកពីសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម កំពុងជំរុញឱ្យម្ចាស់អាជីវកម្មក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ ដើម្បីអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៃឧស្សាហកម្មធំៗ។ ការចូលក្នុងប្រព័ន្ធរបស់ម្ចាស់អាជីវកម្ម នឹងទទួលបានគោលនយោបាយលើកទឹកចិត្តពីរដ្ឋាភិបាល ដូចជា ការលើកទឹកចិត្តផ្នែកពន្ធ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងកម្មវិធីអភិវឌ្ឍន៍ជំនាញ ដែលអាចឈានចូលក្នុងប្រព័ន្ធ និងអាចក្លាយជាដៃគូរបស់ឧស្សាហកម្មធំៗ រួមទាំងសមាជិកនៃសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជាផងដែរ។

ក្រសួងឧស្សាហកម្ម នឹងផ្តល់អ្នកជំនាញបច្ចេកទេសដល់សមាជិកសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដើម្បីចែករំលែកចំណេះដឹងទាក់ទងវិស័យផ្សេងៗ រួមមាន សុវត្ថិភាពឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម ការផ្គត់ផ្គង់ទឹកស្អាត និងស្តង់ដាជាដើម។ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង២០៥០ គឺសង្កត់ធ្ងន់លើភាពចាំបាច់នៃការជំរុញការផលិត និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលវត្ថុធាតុដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី