SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មចូលរួមពិព័រណ៍ចំនួន២ នៅឥណ្ឌា ដែលជាឱកាសសហការជាមួយវិនិយោគិនឥណ្ឌា


ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មចូលរួមពិព័រណ៍ចំនួន២ នៅឥណ្ឌា ដែលជាឱកាសសហការជាមួយវិនិយោគិនឥណ្ឌា
ពាណិជ្ជកម្ម

2024-08-17

គន ម៉េងហុង

ពាណិជ្ជកម្ម

2024-08-17

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យពាណិជ្ជករ អ្នកនាំចូល អ្នកលក់ដុំ អ្នកលក់រាយ អ្នកជំនាញរចនាម៉ូត និងសាធារណជន ចូលរួមពិព័រណ៍ចំនួន២ រួមមាន៖ ពិព័រណ៍ IHGF ដេល្លីលើកទី៥៨ ឆ្នាំ២០២៤ និងពិព័រណ៍ The 13th Edition of India Chem 2024 នៅប្រទេសឥណ្ឌា ដើម្បីមានឱកាសអាចសហការជាមួយវិនិយោគិនឥណ្ឌា និងក្រុមហ៊ុនបរទេសនៅក្នុងប្រទេសឥណ្ឌាថែមទៀត។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ សីហា ពិព័រណ៍ IHGF ដេល្លីលើកទី៥៨ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ដល់២០ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ឥណ្ឌា ហ្គី្រតធ័រណយដា តំបន់ដេលី ប្រទេសឥណ្ឌា។ ចំពោះ ពិព័រណ៍ The 13th Edition of India Chem 2024 នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់១៩ ខែតុលា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍បុមបៃ ទីក្រុងបុមបៃ ប្រទេសឥណ្ឌា។

ពិព័រណ៍ IHGF ដេល្លីលើកទី៥៨ ឆ្នាំ២០២៤ នឹងមានការតាំងបង្ហាញនូវផលិតផល ១៤ប្រភេទផ្សេងៗគ្នា ដែលបានរៀបចំយ៉ាងល្អិតល្អន់នៃផលិតផលគ្រឿងសង្ហារិមជាង ២ពាន់មុខទំនិញ និង៣០០ម៉ូត ពិសេសជាងនេះនឹងមានការតាំងបង្ហាញគ្រឿងបរិក្ខារសង្ហារិមផ្សេងៗទៀត ដែលផលិតចេញពីប្លាស្ទិក កាកអំពៅ និងឫស្សី។ រីឯ ពិព័រណ៍ The 13th Edition of India Chem 2024 ជាព្រឹត្តិការណ៍សន្និសីទអន្តរជាតិ និងជាការតាំងពិព័រណ៍ ដើម្បីផ្ដល់ឱកាសដល់អ្នកចូលរួមអាចសហការជាមួយក្រុមហ៊ុនក្នុងប្រទេសឥណ្ឌាលើវិស័យឧស្សាហកម្មផ្សេងៗដូចជា៖ គីមី គីមីឥន្ធនៈ ថ្នាំពណ៌និងសារធាតុពណ៌ គីមីកសិកម្ម និងគ្រឿងម៉ាស៊ីន។

ពាណិជ្ជករ អ្នកនាំចូល អ្នកលក់ដុំ អ្នកលក់រាយ អ្នកជំនាញរចនាម៉ូត និងសាធារណជន ដែលមានបំណងចូលរួមអាចចុះឈ្មោះតាមរយៈគេហទំព័រ www.ihgfdelhifair,in, អ៊ីម៉ែល៖ rajesh. singh@epch.com និង https://registrations.ficci.com/fichem/online-registration.asp ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០២៣ ២១០ ៩១២, +៩១៩៨៩១០៩៨៧៧២ អ៊ីម៉ែល៖ manoj.mehta@fcci.com យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី