2025-02-23
ទូច សូរិយា
2025-02-23
ទូច សូរិយា
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ Ricardo Hausmann នាយកស្ថាបនិកនៃ Harvard’s Growth Lab និងគណៈប្រតិភូនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី បានបង្ហាញបំណងចង់ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ចនិងវិស័យធនាគារ នយោបាយរូបិយវត្ថុ និងការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកសាស្ត្រាចារ្យ Ricardo Hausmann បានលើកឡើងអំពីភាពរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា ដែលបានកើនឡើងប្រមាណ៦% នៃឥទ្ធិពលវិស័យសំណង់មកលើវិស័យធនាគារ ឧបសគ្គនៃការរារាំងដល់វិស័យកសិកម្មពីការកើនឡើងលឿន របបអត្រាប្តូរប្រាក់កម្ពុជា និងការប្រើប្រាស់ប្រាក់រៀល។
ក្នុងកិច្ចពិភាក្សានេះ លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា ទោះសេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័សក្តី ក៏កម្ពុជាប្រឈមនឹងភាពមិនប្រាកដប្រជាជាច្រើន ជាពិសេសការកើនឡើងឥណទានមិនដំណើរការ។ លោកជំទាវបណ្ឌិត ជា សិរី បានបន្តថា រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជា កំពុងយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការអនុវត្តវិធានការនានាដែលនឹងរួមចំណែកគាំទ្រវិស័យកសិកម្មឱ្យកាន់តែមានការរីកចម្រើន ក្នុងនោះ ធនាគារជាតិ បានបន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាម៉េរិក ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ សំដៅការពារអំណាចទិញរបស់ប្រជាជន៕
នាំមកជូនដោយ