2023-10-18
SME News
2023-10-18
SME News
ធនាគារចិនគ្រុប / BOC Group គ្រោងពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដោយនាំយកនូវផលិតផលហិរញ្ញវត្ថុថ្មីៗជាមួយនឹងបទពិសោធដ៏សម្បូរបែប ខណៈដែលធនាគារនេះ បានបើកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ និងបានជំរុញឱ្យមានសកម្មភាពវិនិយោគពីប្រទេសចិន មកកម្ពុជា។
ក្នុងជំនួបជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នាទីក្រុងប៉េកាំ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ លោក កឺ ហាយជែវ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារចិនគ្រុប / BOC Group បានប្រាប់ពីគម្រោងដែលលោកមកទស្សនកិច្ចនៅកម្ពុជា ក្នុងខែវិច្ឆិកា ខាងមុខ ដើម្បីជំរុញនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុរវាងប្រទេសទាំងពីរបន្ថែមទៀត។ បន្ថែមពីនេះ លោក កឺ ហាយជែវ មានជំនឿថា វិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងកាន់តែរីកចម្រើនជឿនលឿន និងរឹងមាំថែមទៀត ជាពិសេស នៅក្នុងយុគសម័យនៃសេដ្ឋកិច្ចឌីជីថលនេះតែម្តង។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាជំនួបជាមួយនឹងប្រធានប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារចិនគ្រុបនេះ ក្នុងឱកាសដែលសម្តេចចូលរួមក្នុង«វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំង បានលើកឡើងពីការធ្វើប្រតិបត្តិការអាជីវកម្មរបស់ធនាគារចិនគ្រុប ក្នុងរយៈពេលជាង១០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា គឺបានចូលរួមយ៉ាងសំខាន់នៅក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការជំរុញពាណិជ្ជកម្មកម្ពុជា-ចិន។
ជាមួយគ្នានេះ សម្តេចនាយរដ្ឋមន្ត្រីកម្ពជា ក៏បានគូសបញ្ជាក់កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធហិរញវត្ថុ នៃប្រទេសទាំងពីរ ដែលបានសម្រួលដល់ការទូទាត់សងប្រាក់ឆ្លងដែនរវាងប្រាក់រៀល និងប្រាក់យ័ន ដែលចូលរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក, ការសម្រួលដល់ភ្ញៀវទេសចរ និងការធ្វើពាណិជ្ជកម្មឆ្លងដែន។ល។
សូមជម្រាបផងដែរថា ធនាគារចិនគ្រុប / BOC Group មានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន, ទីក្រុងហុងកុង និងបណ្តាប្រទេសនានាលើសកលលោក រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅកម្ពុជា ធនាគារនេះ បានបើកដំណើរការអស់រយពេលជាង១០ឆ្នាំកន្លងមកហើយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី