SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន៖ កម្ពុជា ត្រៀមលក្ខណៈរួចរាល់ក្នុងការចូលរួមចរចាជាមួយ អាម៉េរិក អំពីការអនុវត្តពន្ធគយបដិការ ជុំទី២


ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន៖ កម្ពុជា ត្រៀមលក្ខណៈរួចរាល់ក្នុងការចូលរួមចរចាជាមួយ អាម៉េរិក អំពីការអនុវត្តពន្ធគយបដិការ ជុំទី២
ពាណិជ្ជកម្ម

2025-05-29

ឃី ភារៈ

ពាណិជ្ជកម្ម

2025-05-29

ឃី ភារៈ

A+ A-

ភ្នំពេញ៖ កម្ពុជា បានត្រៀមលក្ខណៈរួចរាល់ក្នុងការចូលរួមចរចាជាមួយភាគីពាក់ព័ន្ធរបស់អាម៉េរិក អំពីការអនុវត្តពន្ធគយ បដិការជុំទី២ ដើម្បីដោះស្រាយកត្តាដែលមានឥទ្ធិពលអវិជ្ជមាន ចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សាអំពីករណីអត្រាពន្ធគយបដិការរវាងកម្ពុជា និងអាម៉េរិកនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងបង្ក្រាបបទល្មើស និងទប់ស្កាត់ការក្លែងបន្លំ ដើម្បីជំរុញការអនុវត្តច្បាប់ ស្តីពីវិធានដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារអាម៉េរិក ដោយបានដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបន្តថា សម្រាប់ប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញមួយចំនួនសម្រាប់ការនាំចេញទៅកាន់ទីផ្សារអាម៉េរិក ដើម្បីជំរុញទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះ លោកស្រី Bridgette Walker ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានកោតសរសើរកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មប្រភពវិនិយោគឯកជន។

បន្ថែមលើនេះ លោកស្រី Bridgette Walker បានបង្ហាញការពីការព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ សន្តិសុខអ៊ីនធឺណិត និងហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺណិត ដែលជះឥទ្ធិពលអវិជ្ជមានដល់បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា។ លោកស្រី Bridgette Walker បានបញ្ជាក់ថា ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានបង្ហាញជំហរផ្តល់ការគាំទ្រជាជំនួយបច្ចេកទេសដល់កម្ពុជា ពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព តម្លាភាពនិងបង្កើនភាពធន់នៃវិស័យហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី