2025-05-01
ឃី ភារៈ
2025-05-01
ឃី ភារៈ
ភ្នំពេញ៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន Nippon Express (Cambodia) Co., Ltd បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអប់រំ បណ្តុះបណ្តាល និងផ្តល់ជំនួយបច្ចេកទេសផ្សេងៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
ក្នុងពិធីចុះMOU រវាងវិទ្យាស្ថាន និងក្រុមហ៊ុន Nippon Express នេះ ឯកឧត្ដម នឹម សុធា អនុរដ្ឋលេខាធិការនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកទឹកចិត្តដល់វិទ្យាស្ថានសាធារណការ ត្រូវចូលរួមសហការឱ្យជិតស្និទ្ធជាមួយក្រុមហ៊ុន និងដៃគូពាក់ព័ន្ធបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហការលើការអភិវឌ្ឍមូលធនបញ្ញា និងមូលធនមនុស្សលើវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
គួរបញ្ជាក់ថា ការចុះ MOU នេះ វិទ្យាស្ថាន និងក្រុមហ៊ុន ក៏នឹងបន្ដពង្រីកកិច្ចសហការជាមួយគ្នាចំនួន ៣បន្ដទៀតរួមមានដូចជា៖ ទី១. ការធ្វើបាឋកថាចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យសាធារណការ, ទី២.ការផ្ដល់ឱកាសដល់និស្សិតវិទ្យាស្ថានធ្វើទស្សនកិច្ចសិក្សា និងកម្មសិក្សាបន្ត នៅទីតាំងក្រុមហ៊ុន និងទី៣. ការចូលរួមពិនិត្យ និងពិភាក្សាលើកម្មវិធីសិក្សារបស់វិទ្យាស្ថានផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី