SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការងារ ជំរុញឱ្យមានកិច្ចសហការទ្វេភាគីរវាងកម្ពុជា និងទីម័រ លើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ


រដ្ឋមន្ត្រីការងារ ជំរុញឱ្យមានកិច្ចសហការទ្វេភាគីរវាងកម្ពុជា និងទីម័រ លើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងទីម័រខាងកើត លើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) និងចុះអនុស្សរណៈយោគយល់គ្នា រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស នៃប្រទេសទីម័រខាងកើត ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ក្នុងជំនួបជាមួយ ឯកឧត្តម ហេង សួរ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម Ermenegildo Krupa Lopes ឯកអគ្គរដ្ឋទូត នៃប្រទេសទីម័រខាងកើតប្រចាំកម្ពុជា បានគាំទ្រចំពោះការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការខាងលើ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងកម្លាំងពលកម្មជំនាញរវាងប្រទេសទាំងពីរ ហើយនឹងជំរុញដល់កិច្ចសហការលើវិស័យការងាររួមគ្នាផងដែរ។ ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងជួយគាំទ្រដល់រដ្ឋាភិបាលទីម័រខាងកើត។

ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់អំពីទំនាក់ទំនងការទូតរវាងកម្ពុជា និងទីម័រខាងកើត ក្នុងរយៈពេល២៣ឆ្នាំកន្លងមក ហើយឯកឧត្តមរដ្ឋមន្ត្រី ជឿថា បេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជា នឹងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី