SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តផ្តល់អាហារូបករណ៍ ១៧០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តផ្តល់អាហារូបករណ៍ ១៧០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង
A+ A-

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បន្តផ្តល់អាហារូបករណ៍ចំនួន ១៧០កន្លែង លើ ១២មុខជំនាញ នៅវិទ្យាស្ថានអលណេសិន សម្រាប់ថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្រ ដល់សិស្ស-និស្សិត ក្នុងឆ្នាំសិក្សា២០២៤-២០២៥។

លក្ខខណ្ឌសម្រាប់សិស្ស-និស្សិត ដាក់ពាក្យស្នើសុំអាហារូបករណ៍ខាងលើ រួមមាន៖ ផ្តល់ជូនសិស្ស-និស្សិតទូទាំងប្រទេស, សិស្ស-និស្សិតមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ (អាទិភាព), ធ្លាប់ចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត ដោយត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់សកម្មភាពការងារសង្គម ឬភាពក្រីក្រចេញដោយអាជ្ញាធរ គឺទទួលបានអាទិភាព។ បន្ថែមលើនេះ សិស្ស-និស្សិតត្រូវបំពេញពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប សលាកបត្រឯកត្តជន (មានគំរូ) ព្រមទាំងត្រូវបំពេញកិច្ចសន្យាខិតខំរៀនសូត្រ និងគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ។

ចំពោះការស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិស្ស-និស្សិតត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល រីឯថ្នាក់បរិញ្ញាបត្ររង ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិ។ សម្រាប់ជំនាញ មានទាំង១២ គឺ៖ អក្សរសាស្ត្រអង់គ្លេស, អក្សរសាស្រ្តកូរ៉េ, អក្សរសាស្ត្រចិន, ភាសាបារាំង, នីតិសាស្ត្រ, រដ្ឋបាលសាធារណៈ, ទំនាក់ទំនងអន្តរជាតិ, គណនេយ្យ និងហិរញ្ញវត្ថុ, ធនាគារ និងហិរញ្ញវត្ថុ, សណ្ឋាគារ និងការគ្រប់គ្រងទេសចរណ៍, ព័ត៌មានវិទ្យា និងជំនាញទីផ្សារ។

ផ្អែកលើអាហារូបករណ៍ខាងលើ សិស្ស-និស្សិត នឹងទទួលបានការផ្តល់ជូន១០០% លើថ្លៃសិក្សារយៈពេល២ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្ររង និងរយៈពេល៤ឆ្នាំសម្រាប់ ថ្នាក់បរិញ្ញាបត្រ។ ដោយឡែកការបង់ថ្លៃរដ្ឋបាល គឺនិស្សិតត្រូវបង់ជូនគ្រឹះស្ថានឧត្តមសិក្សា ផ្ទាល់ខ្លួនចំនួន១៥០$ ក្នុងមួយឆ្នាំ នៅពេលចុះឈ្មោះសិក្សាបន្ទាប់ពីទទួលបានអាហារូបករណ៍ពីក្រុមការងារ និងវេនសិក្សាចាប់ពីថ្ងៃចន្ទ ដល់សុក្រ វេនព្រឹក ឬវេនរសៀល។

គួរបញ្ជាក់ថា ទីតាំងវិទ្យាស្ថានអលណេសិន គឺស្ថិតនៅ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងអណ្តូង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានលេខទូរសព្ទ ០៩៣ ៧១១ ១០១។ សម្រាប់សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យស្នើសុំអាហារូបករណ៍បាន៣ របៀបរួមមាន៖ ចំពោះទី១. ដាក់ពាក្យផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដែលមានអាសយដ្ឋាន ផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (បណ្ណាគារកម្ពុជា)។ រីឯទី២. តាមរយៈ Google Form អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារតម្រូវ Scan ឬថត (ឱ្យបានច្បាស់)។

និងទី៣. តាមរយៈ Telegram របស់ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដោយបំពេញ ពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារតម្រូវ Scan ឬថត(ឱ្យបានច្បាស់) ផ្ញើមក Telegram របស់ក្រុមការងារតាមរយៈលេខ ០៩៦ ៥៩១ ៦៩៤២, ០១៧ ៦៨៤ ៨៨១, និង ០៩៦ ៥៤៩ ០៧៣៣។ ចំពោះកាលបរិច្ឆេទដាក់ពាក្យស្នើសុំអាហារូបករណ៍ គិតចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី