2025-06-13
គិត បុប្ផា
2025-06-13
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបើកវគ្គបណ្តុះបណ្តាលស្តីពី ការកាត់បន្ថយថ្លៃដើមផលិត តាមរយៈបច្ចេកទេសប្រើប្រាស់ជី និងថ្នាំកសិកម្ម នៅខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីកសិកម្មឃុំ ផ្តល់ការគាំទ្រដល់កសិករក្នុងការគណនាថ្លៃដើមផលិត និងចែករំលែកបច្ចេកទេសប្រើប្រាស់ជី ថ្នាំកសិកម្ម និងការដាំដុះដំណាំ ជួយកាត់បន្ថយការចំណាយថ្លៃដើម។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងការគ្រប់គ្រងអាជីវកម្មជី និងថ្នាំកសិកម្ម ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការទទួលបន្ទុកធាតុចូលកសិកម្ម ក៏បានណែនាំឱ្យមន្រ្តីជំនាញ បង្កើនការចុះអធិការកិច្ចឱ្យកាន់តែសកម្មថែមទៀត ទាំងនៅតាមឃ្លាំងសន្និធិរបស់ក្រុមហ៊ុន និងដេប៉ូលក់ដុំ-រាយជី និងថ្នាំកសិកម្មរាជធានី-ខេត្ត ដើម្បីធានាថា ផលិតផលដែលកំពុងចរាចរ គឺជាផលិតផលស្របច្បាប់ មានការទុកដាក់វេចខ្ចប់ត្រឹមត្រូវ និងមានគុណភាពស្របតាមស្តង់ដារ។
ឯកឧត្តម គង់ ច័ន្ទវាសនា ក៏បានលើកទឹកចិត្តឱ្យអគ្គនាយកដ្ឋានកសិកម្ម បង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀតអំពីសកម្មភាពរបស់មន្រ្តីជំនាញ ថ្នាក់ក្រសួង និងមន្ទីរកសិកម្មរាជធានី-ខេត្ត និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបន្តធានាបាននូវទំនុកចិត្តរបស់កសិករ និងអ្នកប្រើប្រាស់។ ឯកឧត្តម គង់ ច័ន្ទវាសនា ក៏បានវាយតម្លៃចំពោះអគ្គនាយកដ្ឋានកសិកម្ម ជាពិសេសនាយកដ្ឋានជំនាញទាំងពីរ ដែលបានផ្តល់សេវាឆាប់រហ័សដល់ក្រុមហ៊ុននាំចូល ធានាបាននូវរំហូរនៃការផ្គត់ផ្គង់ជី និងថ្នាំកសិកម្មបានទាន់ពេល និងជួយដល់ការដាំដុះរបស់ប្រជាកសិករ ព្រមទាំងបើកឱ្យមានក្រុមហ៊ុនច្រើនប្រកួតប្រជែងគ្នានាំចូល និងលក់ក្នុងតម្លៃកាន់តែសមស្របដល់កសិករ ដើម្បីចូលរួមកាត់បន្ថយថ្លៃដើមផលិត។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម ក៏គ្រោងរៀបចំវគ្គពង្រឹងសមត្ថភាពសម្រាប់បុគ្គលិកក្រុមហ៊ុនផងដែរ ដើម្បីរួមសហការជាមួយក្រសួង ពង្រឹងប្រសិទ្ធភាពនៃការងារគ្រប់គ្រងជី និងថ្នាំឱ្យកាន់តែល្អប្រសើរថែមទៀត៕ នេះបើតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី