2025-02-09
ទូច សូរិយា
2025-02-09
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការសេដ្ឋកិច្ច ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ការសម្រួលខ្សែច្រវាក់តម្លៃរក្សាស្ថិរភាពថ្លៃ និងតម្រង់ទិសដល់កសិករ។ ការដាក់ចេញវិធានការនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាអន្តរក្រសួងលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម កាលពីថ្ងៃ០៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនេះ ក្រសួងកសិកម្មបានដាក់ចេញការងារស្នូលផ្សេងទៀត ដើម្បីវិភាគមុខងារ រួមមាន ការផ្តល់បច្ចេកទេសកសិកម្ម និងការប្រមូលផល, តម្រង់ទិសសម្រួលខ្សែច្រវាក់តម្លៃ, ការស្រាវជ្រាវធាតុចូលកសិកម្ម, ការគ្រប់គ្រងធាតុចូលកសិកម្ម, ការគ្រប់គ្រងអនាម័យ និងភូតគាមអនាម័យ, ការផ្តល់សេវាពិសោធន៍ធាតុចូលកសិកម្មផ្សេងៗ, ការផ្តល់បច្ចេកទេសកែច្នៃបឋម, ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម រួមមានធនធានដី ព្រៃឈើ សត្វព្រៃ និងបរិស្ថាន, ការស្រាវជ្រាវ និងបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញវិជ្ជាជីវៈកសិកម្ម ពិសេសការគ្រប់គ្រងផលិតកម្មដៃគូ និងវិស័យឯកជន។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញសុទិដ្ឋិនិយមថា សេចក្តីព្រាងអនុក្រឹត្យនេះ នឹងចេញជាផ្លូវការ ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្តេជ្ញាក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខបន្ថែមទៀត៕
នាំមកជូនដោយ