2024-03-28
SME News
2024-03-28
SME News
ភ្នំពេញ៖ ប្រជាកសិករដំណាំស្វាយចន្ទីនៅឃុំសាលវិស័យ ខេត្តកំពង់ធំ ចំនួន៣៨គ្រួសារ ដែលមានផ្ទៃដីផលិតកម្មសរុប១០២ហិកតា បានមូលមតិគ្នាដោយស្ម័គ្រចិត្តចងក្រងជា«សហគមន៍កសិកម្មទំនើប»។ បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន២ ត្រៀមនឹងចុះកិច្ចសន្យាប្រមូលទិញ ខណៈដែលសមាគមន៍អាចប្រមូលផលបានប្រមាណ២០០តោនក្នុងឆ្នាំនេះ។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកកម្ម ទទួលបន្ទុកការងារសហគមន៍កសិកម្មទំនើប ដែលបានចុះជួបជាមួយនឹងប្រជាកសិករទាំងនោះ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ថា មានក្រុមហ៊ុនចំនួន២ កំពុងរង់ចាំចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីដោយផ្ទាល់ពីសហគមន៍ ក្នុងតម្លៃលើសពីទីផ្សារ។ តាមការប៉ាន់ស្មានទិន្នផលជាមធ្យមសម្រាប់ឆ្នាំនេះ សហគមន៍អាចប្រមូលផលបានប្រមាណ ២០០តោន ដែលជាចំនួនមួយដែលក្រុមហ៊ុនទាំងពីរខាងលើអាចធានាទិញយកបានទាំងអស់តែម្តង។
ឯកឧត្តមអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះ បានបញ្ជាក់ថា កសិករមួយក្រុមដែលចងក្រងទៅជា«សហគមន៍កសិកម្មទំនើប»នេះ គឺជាសមាជិកចាស់នៃសហគមន៍ដែលមានស្រាប់ ក្នុងចំណោមសមាជិកសរុបរហូតដល់ទៅ ១៨៩គ្រួសារ ជាមួយនឹងផ្ទៃដីដាំដុះជិត ៦០០ហិកតា។ ការណ៍ដែលបំប្លែងខ្លួនទៅជាសហគមន៍កសិកម្មទំនើបបែបនេះ ដើម្បីរួមគ្នាផលិតស្វាយចន្ទីឱ្យមានស្តង់ដារតែមួយ ងាយស្រួលលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ។
ឯកឧត្តម ឃឹម ហ្វីណង់ ថា ជាមួយនឹងការចាប់ផ្តើមថ្មីក្នុងទម្រង់ជាសហគមន៍កសិកម្មទំនើប បូករួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជា ការផ្សារភ្ជាប់ទីផ្សារទុកជាមុន ការផ្តល់ទុកកម្ចីការប្រាក់ទាបដោយគ្មានវត្ថុបញ្ចាំ និងការគាំទ្របច្ចេកទេស ប្រជាកសិករដទៃទៀត ក៏ដូចជាកសិករនានានៅក្នុងឃុំសាលាវិស័យ នឹងពិចារណាចូលរួមជាមួយសហគមន៍ក្នុងពេលអនាគតផងដែរ។
ដើម្បីទទួលបានផលប្រយោជន៍ ចំណេញពេលវេលា មានទីផ្សារល្អ ដោយសារតែថ្លៃដើមទាប ថ្លៃលក់ចេញបានខ្ពស់ និងទទួលបានផលចំណេញច្រើន ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រូបនេះ បានស្នើទៅប្រជាសហគមន៍ទាំងអស់ដែលចូលក្នុងសហគមន៍ទំនើបនេះ ត្រូវមានភាពស្មោះត្រង់ រួមគ្នាផលិតស្វាយចន្ទីឱ្យមានស្តង់ដារតែមួយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី