2025-01-16
ឃី ភារៈ
2025-01-16
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ពិភាក្សាពីការបង្កើនទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល និងថាមពល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
ក្នុងជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន និង ឯកអគ្គរដ្ឋទូត Nazari ភាគីទាំងពីរ បានលើកឡើងអំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគី និងបានរំលឹកអំពីការប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-អ៊ីរ៉ង់ កាលពីឆ្នាំ២០២២។ ជាមួយគ្នានេះ ភាគីទាំងពីរ បានស្វាគមន៍ចំពោះវឌ្ឍនភាពលើការបិទបញ្ចប់កិច្ច ព្រមព្រៀងសំខាន់ៗ រួមមានកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងការការពារវិនិយោគទុនរវាងកម្ពុជា និងអ៊ីរ៉ង់ ការបង្កើតគណៈកម្មការសេដ្ឋកិច្ចចម្រុះ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការប្រេងកាត។
ឯកឧត្តម ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត Nazari ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ រួមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី