SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«ព្រែកជីកហ្វូណន-តេជោ» នឹងធ្វើឱ្យតម្លៃដឹកជញ្ជូនពីទន្លេ ទៅសមុទ្រកម្ពុជា មានតម្លៃទាប និងបង្កើតការងារច្រើនដល់ពលរដ្ឋ


«ព្រែកជីកហ្វូណន-តេជោ» នឹងធ្វើឱ្យតម្លៃដឹកជញ្ជូនពីទន្លេ ទៅសមុទ្រកម្ពុជា មានតម្លៃទាប និងបង្កើតការងារច្រើនដល់ពលរដ្ឋ
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាចំណែកបម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេ ទៅសមុទ្រ បង្កើតការងារ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងការអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «យើងមានគម្រោងធំមួយដែលហៅថា ព្រែកជីកហ្វូណន-តេជោ គឺតភ្ជាប់ពីសមុទ្រទៅកំពត មកដល់ទន្លេបាសាក់របស់យើង ថ្ងៃក្រោយប្រជាពលរដ្ឋយើង អាចដឹកជញ្ជូនពីក្រចេះតាមកប៉ាល់ចេញទៅសមុទ្របាន។ ដូច្នេះ ថ្ងៃក្រោយអាចកាត់បន្ថយថ្លៃដឹកជញ្ជូន និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវទឹក នឹងក្លាយជាតំបន់ឧស្សាហកម្ម ធ្វើឱ្យពលរដ្ឋមានការងារធ្វើច្រើន និងមានចំណូលកាន់តែខ្ពស់»។

អត្ថប្រយោជន៍ជាច្រើនទៀត ដែលនឹងទទួលបានពី«ព្រែកជីកហ្វូណន-តេជោ»នេះ មានដូចជា៖ កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី ៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

សូមជម្រាបផងដែរថា គម្រោង«ព្រែកជីកហ្វូណន-តេជោ» មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ, មុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ, ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។ ជាមួយគ្នានេះ ការសាងសង់គម្រោងផ្លូវទឹកថ្មី ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី