2024-05-24
ទូច សូរិយា
2024-05-24
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ២០២៤-២០៣៥» នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ ការដាក់ចេញនូវផែនទីបង្ហាញផ្លូវនេះ ស្របតាមការចង្អុលបង្ហាញរបស់ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ដើម្បីឆ្លើយតបនឹងការវិវត្តថ្មីៗ ក្នុងទិដ្ឋភាពពហុវិស័យ និងពហុវិមាត្រ និងសម្រេចបាននូវចក្ខុវិស័យការគ្របដណ្តប់សុខភាពជាសកល តាមរយៈការប្រើប្រាស់សេវាថែទាំសុខភាព ដែលមានគុណភាព តាមតម្រូវការដោយមិនមានភាពរងគ្រោះផ្នែកហិរញ្ញវត្ថុ។
ផែនទីបង្ហាញផ្លូវនេះ នឹងដើរតួនាទីជាមគ្គុទេសក៍សម្រាប់ការអនុវត្ត និងការវិនិយោគជាយុទ្ធសាស្ត្រ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ក្នុងរយៈពេល១២ឆ្នាំខាងមុខ ពោលគឺឆ្នាំ២០៣៥ ដោយកំណត់នូវជម្រើសគោលនយោបាយអាទិភាពសម្រាប់ការកែទម្រង់ស៊ីជម្រៅ សំដៅដល់ការពង្រឹង និងពង្រីកសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ទាំងក្នុងវិស័យសាធារណៈ និងឯកជន។
ផែនទីបង្ហាញផ្លូវនេះ កំណត់ដំណើរជាយុទ្ធសាស្ត្រឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ ក្នុងទិដ្ឋភាពពហុវិស័យ តាមរយៈការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹង សមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាលទាំងសាធារណៈ និងឯកជន សំដៅកាត់បន្ថយឱ្យបានជាអតិបរមា នូវទំហំនៃចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាព និងពង្រឹងប្រសិទ្ធភាពចំណាយសម្រាប់វិស័យ សុខាភិបាល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី