SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋ និងឯកជន ឯកភាពបន្ថយការប្រាក់ត្រឹម ៨% ក្នុងមួយឆ្នាំ លើការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ


រដ្ឋ និងឯកជន ឯកភាពបន្ថយការប្រាក់ត្រឹម ៨% ក្នុងមួយឆ្នាំ លើការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-21

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល និងផ្នែកឯកជន ឯកភាពគ្នាគាំទ្រការបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យមកត្រឹម ៨%ក្នុងមួយឆ្នាំ។ អត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជន ដែលទិញលំនៅឋាននូវលទ្ធភាពអនុវត្តកាតព្វកិច្ចសងត្រឡប់កាន់តែមានភាពងាយស្រួល ពិសេសនឹងផ្តល់ឱ្យអតិថិជន ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល។

ការឯកភាពនេះ ធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយតំណាងធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank, ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY HOUR Bank និងអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា។ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ ធ្វើឡើងដើម្បីស្វែងរកការឯកភាពលើគោលការណ៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិស័យលំនៅឋាន និងអចលនទ្រព្យកំពុងមាន និងជួយសម្រួលបន្ទុកហិរញ្ញវត្ថុ ដែលជាកាតព្វកិច្ចក្នុងការទិញ-លក់លំនៅឋានរបស់ពលរដ្ឋ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល-ផ្នែកឯកជន ក៏បានឯកភាពថា កម្ចីដែលមានការប្រាក់ទាបលើវិស័យអចលនទ្រព្យ នឹងកាត់បន្ថយវិវាទដែលកើតឡើង ដោយសារអតិថិជនគ្មានលទ្ធភាពបំពេញកាតព្វកិច្ច ហើយការអនុវត្តគោលការណ៍ នឹងឈានទៅបញ្ចប់វិវាទបុរី ក៏ដូចជាការបើកទំព័រថ្មី សម្រាប់ការងើបឡើងនូវវិស័យអចលនទ្រព្យ និងការទិញលក់លំនៅឋាន។ អង្គប្រជុំ បានឯកភាពថា នឹងបន្តជួបពិភាក្សាលម្អិតលើគោលការណ៍នេះ ក្នុងកិច្ចប្រជុំរបស់ក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ «ឌ»នាពេលខាងមុខ ដែលក្នុងនោះគ្រឹះស្ថានហិរញ្ញវត្ថុណាដែលមានលទ្ធភាពអនុវត្តបាន នឹងចាប់ផ្តើមអនុវត្តគោលការណ៍ថ្មីខាងលើនេះបណ្តើរៗ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី