SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ទូតអាហ្វ្រិកខាងត្បូងប្រចាំកម្ពុជា មានបំណងពង្រីក និងពង្រឹងកសិ-ពាណិជ្ជកម្មជាមួយកម្ពុជា


ទូតអាហ្វ្រិកខាងត្បូងប្រចាំកម្ពុជា មានបំណងពង្រីក និងពង្រឹងកសិ-ពាណិជ្ជកម្មជាមួយកម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម Darkey Africa ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំកម្ពុជា ចង់ផ្សព្វផ្សាយអំពីកសិផលសក្តានុពលរបស់កម្ពុជា ជូនដល់វិនិយោគិន និងធុរជនអាហ្រ្វិកខាងត្បូង ដើម្បីពង្រីក និងពង្រឹងកសិ-ពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ។

ក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម Darkey Africa នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីការរៀបចំកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ (CAFE25) នាពេលខាងមុខនេះ ដែលជាកម្មវិធីសម្រាប់ផ្សារភ្ជាប់ការវិនិយោគនិងពាណិជ្ជកម្ម ក្នុងវិស័យកសិកម្ម។

ក្នុងកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ ឯកឧត្តម ឌិត ទីណា បានអញ្ជើញគណៈប្រតិភូ ព្រមទាំងវិនិយោគិន និងធុរជនអាហ្វ្រិកខាងត្បូងឱ្យចូលរួម ដើម្បីស្វែងយល់ពីកសិផលសក្តានុពលកម្ពុជា សំដៅបង្កើនការវិនិយោគកសិ-ពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី