2024-08-26
ទូច សូរិយា
2024-08-26
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញគោលការណ៍រៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋដែលមានបំណងទៅលេងខេត្ដទាំង៤ នៅជាប់តំបន់ព្រំដែនអភិវឌ្ឍន៍CLV-DTA រៀងរាល់ចុងសប្ដាហ៍ ចាប់ផ្ដើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២២ សីហា ថា ការរៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃនេះ ដើម្បីឱ្យប្រជាពលរដ្ឋ ពិសេសយុវជនបានទៅដល់ខេត្តដែលនៅជាប់តំបន់ព្រំដែនអភិវឌ្ឍន៍CLV-DTA និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន ការអភិវឌ្ឍព្រំដែនរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ ដូចជា៖ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា៖ «ការរៀបចំដំណើរកម្សាន្តនេះ គឺប្រគល់ភារកិច្ចដល់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីរៀបចំនិងដាក់ចេញជាព័ត៌មានលម្អិតអំពីការចុះឈ្មោះ និងពេលវេលាអនុវត្តកិច្ចការងារ»។ បន្ថែមលើដំណើរកម្សាន្តនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រគល់ភារកិច្ចជូនលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគនៅភូមិភាគឦសានសម្រាប់ឆ្នាំ២០២៥ ហើយរៀបចំឱ្យបានចប់សព្វគ្រប់នៅមុនឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី