SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ប្រេស៊ីល ឯកភាពគ្នាពង្រីកវិស័យទេសចរណ៍, កសិកម្ម និងគ្រោងបើកស្ថានទូតនាពេលខាងមុខ


កម្ពុជា-ប្រេស៊ីល ឯកភាពគ្នាពង្រីកវិស័យទេសចរណ៍, កសិកម្ម និងគ្រោងបើកស្ថានទូតនាពេលខាងមុខ
A+ A-

ភ្នំពេញ៖ កម្ពុជា និងប្រេស៊ីល បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍, កសិកម្ម ដែលជាផលប្រយោជន៍រួម ខណៈប្រទេសទាំងពីរគ្រោងបើកស្ថានឯកអគ្គរាជទូតទៅវិញទៅមកផងដែរនាពេលខាងមុខ។

ឯកឧត្តម ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ក្នុងជំនួនពិភាក្សាការងារជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រឹកថ្ងៃទី១១ តុលានេះ បានលើកពីទំនាក់ទំនងល្អក្នុងកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរ ជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនងល្អនេះ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ជាមួយនឹងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល បានបញ្ជាក់ពីបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម, អប់រំ, សុខាភិបាល និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី សម្តែងនូវក្តីរីករាយចំពោះការសម្រេចចិត្តរបស់កម្ពុជា ក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជា នៅក្នុងប្រទេសប្រេស៊ីល ខណៈឯកឧត្តម បញ្ជាក់ផងដែរថា ប្រេស៊ីលក៏គ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤ ខាងមុខ។

ក្នុងជំនួបពិភាក្សាការងារនៅវិមានសន្តិភាព នាថ្ងៃទី១១ តុលា ឆ្នាំ២០២៣នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍, កសិកម្ម, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានពិភាក្សាអំពីបញ្ហាមួយចំនួនទៀតផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី