SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គិតត្រឹមឆ្នាំ២០២៣ កម្ពុជា មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មជាង ៤៤ពាន់មូលដ្ឋាន


គិតត្រឹមឆ្នាំ២០២៣ កម្ពុជា មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មជាង ៤៤ពាន់មូលដ្ឋាន
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-24

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-24

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៣ កន្លងមក កម្ពុជា មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មចំនួន៤៤,៦២៨ មូលដ្ឋាន ក្នុងនោះសហគ្រិនស្រ្តីមាន ៨,០៤៨ មូលដ្ឋាន និងមានកម្លាំងពលកម្មចំនួន ៤៦៣,៩៦៦នាក់ ជាស្ត្រីមានចំនួន ១៣៥,២៩០នាក់។ នេះបើយោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះ ការចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ផ្នែកកម្មន្តសាលមានចំនួន ១,៤០៦មូលដ្ឋាន ក្នុងនោះបានចេញវិញ្ញាបនបត្រដំណើរការចំនួន ១,១៨១មូលដ្ឋាន និងវិញ្ញាបនបត្របន្តចំនួន ១,៤០៦មូលដ្ឋាន ដែលបង្កើតការងារបានចំនួន ២០,៦៨៣កន្លែង។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា៖«ក្នុងការងារលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្របសម្រួលការបង្កើតសហគ្រាសធុនតូច និងមធ្យមថ្មីចំនួន ៥,៣២៨ និងបន្តអាជ្ញាបណ្ណសហគ្រាសធុនតូច និងមធ្យមចំនួន ៥,១៥៨ នៅឆ្នាំ២០២៣។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការអភិវឌ្ឍសហគ្រិនភាព និងជំរុញបរិយាកាសអំណោយផលសម្រាប់កំណើនអាជីវកម្ម»។

ក្នុងកម្មវិធីសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម កាលពីថ្ងៃទី២១ កុម្ភៈនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖«គ្រឹះនៃសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា គឺពឹងផ្អែកទៅលើវិស័យឯកជន ដែលជាកម្លាំងស្នូល ហើយក្នុងវិស័យឯកជននោះ គឺជាសហគ្រាសធុនតូច និងមធ្យម (SMEs)»។ 

គួរបញ្ជាក់ថា នៅឆ្នាំ២០២៣ កន្លងមកនេះ សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម បានបិទអាជីវកម្មរបស់ខ្លួនមានចំនួន ៧៧៥មូលដ្ឋាន ធ្វើឱ្យពលកម្មថយចុះ ៧,៧៤១នាក់ ក្នុងនោះសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ចុះបញ្ជីថ្នាក់កណ្តាលមានចំនួន ១៦០មូលដ្ឋាន តាមបណ្តាមន្ទីររាជធានី-ខេត្តមានចំនួន ១,០៤៥មូលដ្ឋាន និងចុះបញ្ជីនៅតាមរាជធានី-ខេត្ត/ក្រុង-ស្រុក/ខណ្ឌមានចំនួន ២០១មូលដ្ឋាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី