SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យកសិករផ្តោតលើតម្រូវការទីផ្សារ ជាជាងដាំដុះតាមទម្លាប់ពីជំនាន់ដូនតា


សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យកសិករផ្តោតលើតម្រូវការទីផ្សារ ជាជាងដាំដុះតាមទម្លាប់ពីជំនាន់ដូនតា
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-21

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-21

គិត បុប្ផា

A+ A-

ភ្នំពេញ៖ នាកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលពាក់ព័ន្ធវិស័យកសិកម្ម នៅព្រឹកថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកចំណូលកសិករ និងតម្រូវការទីផ្សារ ជារឿងសំខាន់ជាងផ្តោតលើប្រភេទមុខដំណាំដែលត្រូវដាំ ឬចិញ្ចឹម។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖«សម្រាប់ខ្ញុំលើការងារកសិកម្ម មិនសំខាន់លើយើងដាំអ្វី ឬចិញ្ចឹមអ្វីនោះទេ សំខាន់ឱ្យតែកសិករមានទីផ្សារ ហើយទទួលបានចំណូលច្រើននៅពេលប្រមូលផល នេះហើយជាគោលដៅធំដែលខ្ញុំចង់បាន»។ ទោះយ៉ាងសម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំថា ក្នុងការដាំដុះដំណាំ និងផលិតកម្ម យើងមិនត្រូវបង្ខំប្រជាពលរដ្ឋឱ្យផ្លាស់ប្តូរភ្លាមៗនោះទេ ប្រសិនបើ ប្រជាពលរដ្ឋធ្លាប់ដាំស្រូវតាំងពីជំនាន់ដូនតាមក។ ប៉ុន្តែ តំបន់នោះមានសក្តានុពលសម្រាប់ស្វាយចន្ទី ដូច្នេះ មន្រ្ដីកសិកម្មត្រូវដាក់បង្ហាញ និងពន្យល់ដល់ពួកគាត់ឱ្យបានច្បាស់លាស់។

ជុំវិញរឿងនេះ សម្តេចធិបតីរដ្ឋមន្រ្ដីកម្ពុជា បញ្ជាក់ថា ដើម្បីដើរឱ្យទាន់សម័យកាលនាពេលបច្ចុប្បន្ន យើងត្រូវបំពេញនូវប្រភេទកសិកម្មទំនើប គឺតម្រូវឱ្យទំនើបទាំងថវិកា សម្ភារ ជាពិសេសនោះ គឺត្រូវទំនើបការគិតគូរ ព្រោះបើយើងមិនប្រែប្រួលផ្នត់គំនិត យើងនឹងដើរមិនទាន់ប្រទេសផ្សេងឡើយ។ បានប្រាប់ដល់ ក្រុមការងារកសិកម្មត្រូវជួយឱ្យអស់ពីលទ្ធភាព ប្រសិនបើផលិតផលណាដែលប្រជាកសិករពិបាកក្នុងការប្រកួតប្រជែងនៅលើទីផ្សារ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599