SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហែម វណ្ណឌី ស្វែងរកកិច្ចសហប្រតិបត្តិការផ្នែកស្រាវជ្រាវ និងនវានុវត្តន៍ ជាមួយស្ថាប័នឈានមុខរបស់សិង្ហបុរី


ឯកឧត្តម ហែម វណ្ណឌី ស្វែងរកកិច្ចសហប្រតិបត្តិការផ្នែកស្រាវជ្រាវ និងនវានុវត្តន៍ ជាមួយស្ថាប័នឈានមុខរបស់សិង្ហបុរី
A+ A-

សិង្ហបុរី៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញទស្សនកិច្ចនៅទីភ្នាក់ងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងស្រាវជ្រាវ សិង្ហបុរី (A*STAR) និងវិទ្យាស្ថានរូបធាតុឆ្លាតវៃ (I-FIM) នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការផ្នែកស្រាវជ្រាវអនុវត្ត ការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ឧស្សាហកម្ម។

ក្នុងជំនួបជាមួយលោក Beh Kian Teik នាយកប្រតិបត្តិ A*STAR ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ និងនវានុវត្តន៍របស់សិង្ហបុរី និងស្វែងរកឱកាសសហប្រតិបត្តិការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) រួមគ្នា ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ ការកសាងសមត្ថភាពបច្ចេកទេស ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងការផ្សារភ្ជាប់រវាងស្ថាប័នស្រាវជ្រាវ និងវិស័យឧស្សាហកម្ម។

គណៈប្រតិភូក៏បានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលពន្លឿនការអភិវឌ្ឍរូបធាតុសម្រាប់ការស្រាវជ្រាវ ការអភិវឌ្ឍធុរកិច្ចថ្មី និងការអភិវឌ្ឍសហគ្រាស (MARVEL-AI) និងវិទ្យាស្ថាន I-FIM នៃសាកលវិទ្យាល័យជាតិសិង្ហបុរី ដើម្បីស្វែងយល់ពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងមន្ទីរពិសោធន៍ស្វ័យប្រវត្តិ ក្នុងការពន្លឿនការស្រាវជ្រាវ និងរបបគំហើញរូបធាតុទំនើបៗ ព្រមទាំងការប្រែក្លាយលទ្ធផលស្រាវជ្រាវទៅជាបច្ចេកវិទ្យាដែលអាចអនុវត្តបានក្នុងវិស័យឧស្សាហកម្ម។

A*STAR គឺជាទីភ្នាក់ងារឈានមុខរបស់សិង្ហបុរីលើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកសាធារណៈ ដែលមានតួនាទីផ្សារភ្ជាប់ការស្រាវជ្រាវវិទ្យាសាស្ត្រជាមួយវិស័យឧស្សាហកម្ម ដើម្បីជំរុញនវានុវត្តន៍បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ច។ ដោយឡែក វិទ្យាស្ថាន I-FIM ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ គឺជាមជ្ឈមណ្ឌលស្រាវជ្រាវឧត្តមភាពនៃសាកលវិទ្យាល័យជាតិសិង្ហបុរី ផ្តោតលើការរចនា និងអភិវឌ្ឍរូបធាតុឆ្លាតវៃទំនើប ដោយរួមបញ្ចូលវិទ្យាសាស្ត្ររូបធាតុ បច្ចេកវិទ្យាណាណូ និងបញ្ញាសិប្បនិម្មិត។

ទស្សនកិច្ចនេះបានផ្តល់នូវបទពិសោធន៍ និងធាតុចូលសំខាន់ៗ សម្រាប់ការពង្រឹងសមត្ថភាពវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា ជាពិសេសក្នុងការផ្សារភ្ជាប់ការស្រាវជ្រាវអនុវត្តទៅនឹងតម្រូវការជាក់ស្តែងក្នុងឧស្សាហកម្ម ជំរុញការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា និងលើកកម្ពស់ ភាពប្រកួតប្រជែងនៃសហគ្រាសផលិតកម្ម និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី