2025-01-05
ឃី ភារៈ
2025-01-05
ឃី ភារៈ
ភ្នំពេញ៖ ផែនការសកម្មភាព៣ ឆ្នាំរំកិល២០២៤-២០២៦ នៃគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា មានទិសដៅគាំទ្រ និងជំរុញដល់ការអនុវត្តវិធានការគោលនយោបាយ នៃគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨ របស់ក្រសួង-ស្ថាប័នទទួលបន្ទុកប្រកបដោយសហថាមពល ប្រសិទ្ធភាពក្នុងការរួមចំណែកកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។
ផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៤-២០២៦ នៃគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យា ហិរញ្ញវត្ថុកម្ពុជា គឺមានវិសាលភាពគ្របដណ្តប់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដែលត្រូវបានអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ នៃក្របខ័ណ្ឌពេលវេលាលម្អិតសម្រាប់រយៈពេល ៣ឆ្នាំ ដោយមិនរាប់បញ្ចូល ឆ្នាំ២០២៣។
ផែនការសកម្មភាពនេះ ក៏គ្របដណ្តប់លើយុទ្ធសាស្ត្រអាទិភាពចំនួន៤ និងវិធានការគោលនយោបាយរយៈពេលខ្លី(ក្រោម ២ឆ្នាំ) និងរយៈពេលមធ្យម (២ឆ្នាំ-៥ឆ្នាំ) សរុបចំនួន ៥២នៃគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨៕
ប្រភពពីសៀវភៅ «ផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៤-២០២៦ នៃគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យា ហិរញ្ញវត្ថុកម្ពុជា»
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី