2024-05-08
ទូច សូរិយា
2024-05-08
ទូច សូរិយា
ភ្នំពេញ៖ ក្នុងខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន២២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣០៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង។ តាមការចុះផ្សាយរបស់ CDC នាថ្ងៃទី០៧ ឧសភា បានឱ្យដឹងថា គម្រោងវិនិយោគចំនួន២២ នេះ មានគម្រោងថ្មីចំនួន ២១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង។
CDC បានបញ្ជាក់ថា គម្រោងវិនិយោគទាំង២២ មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៤គម្រោង និងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៨គម្រោង។ គម្រោងវិនិយោគដែលមានភាពលេចធ្លោ ក្រៅតំបន់សេដ្ឋកិច្ចពិសេស គឺគម្រោងវិនិយោគផលិតស្រោមជើង, ស្រោមដៃ, កន្សែងបង់ក, មួក, និងស្បែកជើងពាក់ក្នុងផ្ទះ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានទុនវិនិយោគប្រមាណ ៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង។
ចំពោះ គម្រោងវិនិយោគដែលមានភាពលេចធ្លោ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រួមមាន៖ គម្រោងពង្រីកផលិតកម្មផលិតសំបកកង់យានយន្ត និងម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងទុនវិនិយោគបន្ថែមប្រមាណ ១០៥លានដុល្លារ អាចបង្កើតការងារបន្ថែមបានចំនួន ៥៤២កន្លែង។ គម្រោងវិនិយោគផលិតបន្ទះហ្វ្រាំងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន មានទុនវិនិយោគប្រមាណ ៣៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥៣កន្លែង។
គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទំហំវិនិយោគប្រមាណជាង ៦០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង។ ក្នុងខែមេសា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិន គឺស្ថិតនៅលំដាប់លេខរៀងទី១ ដែលមានទុនវិនិយោគប្រមាណជា ៩៨%នៃទុនវិនិយោគសរុប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី