SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ស្នើឱ្យភាគីចិន វិនិយោគលើដំណាំស្រូវ ដំឡូងមី និងស្វាយចន្ទី ដើម្បីបង្កើនតម្លៃបន្ថែមទៀត


កម្ពុជា ស្នើឱ្យភាគីចិន វិនិយោគលើដំណាំស្រូវ ដំឡូងមី និងស្វាយចន្ទី ដើម្បីបង្កើនតម្លៃបន្ថែមទៀត
A+ A-

ភ្នំពេញ៖ កម្ពុជា ស្នើឱ្យភាគីចិន ពិនិត្យលទ្ធភាពលើការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម វិស័យកសិកម្ម និងដំណាំយុទ្ធសាស្ត្រជាច្រើនរួមមាន ស្រូវ ដំឡូងមី និងស្វាយចន្ទី ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានស្នើឱ្យចិនពិចារណាលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

ឯកឧត្តម ជា វុទ្ធី ក៏បានលើកឡើងពីកំណើនខ្ពស់នៃការវិនិយោគរបស់ចិននៅកម្ពុជា ដែលក្នុងរយៈពេលមួយក្នុងឆ្នាំ២០២៣ និង៩ខែដើមឆ្នាំ២០២៤នេះ ប្រទេសចិន ជាប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា ហើយការកើនឡើងនូវការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជានេះ ក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស។

លោក Wang Yalian ក៏បានបន្តថាដំណើរទស្សនកិច្ចនៅកម្ពុជានេះ មានបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ លើកិច្ចសហប្រតិបត្តិការរវាងក្រុង Jian ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-ចិន។ ទន្ទឹមនឹងនេះ លោក Wang Yalian បានបញ្ជាក់ថា បច្ចុប្បន្ន ខេត្ត Jiangxi មានការរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសការវិនិយោគច្រើនក្នុងវិស័យកសិកម្ម ការកែច្នៃចំណីអាហារដោយប្រើបច្ចេកវិទ្យាទំនើប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី