SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«គិរីសួគ៌» ជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំជាងគេនៅកម្ពុជា ដែលមានគុណភាពលំដាប់អន្តរជាតិ


«គិរីសួគ៌» ជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំជាងគេនៅកម្ពុជា ដែលមានគុណភាពលំដាប់អន្តរជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-18

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ «គិរីសួគ៌» ជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំជាងគេនៅកម្ពុជា ដែលមានខ្សែច្រវាក់ផលិតកម្មទំនើប មានសមត្ថភាពផលិតទឹកដោះគោស្រស់ និងផលិតផលធ្វើពីទឹកដោះគោប្រកបដោយគុណភាពខ្ពស់លំដាប់អន្តរជាតិ។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ កាលពីសប្តាហ៍មុន។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងយ៉ាងដូច្នេះថា៖«ភាពជោគជ័យរបស់ក្រុមហ៊ុនខ្មែរ Fresh Milk គឺជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា លើផ្នែកចិញ្ចឹមគោយកទឹកដោះ និងផលិតទឹកដោះគោ ដែលនេះជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វនៅកម្ពុជា»។

ក្រុមហ៊ុន «គិរីសួគ៌» ដែលស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវនេះ ក៏បានរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើនការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងបង្កើនការផ្ទេរចំណេះដឹង បទពិសោធដល់កម្មករ និយោជិតកម្ពុជាផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបន្ថែមទៀតថា នេះជាកិច្ចការសំខាន់ណាស់ ព្រោះរាល់ការអភិវឌ្ឍទាំងឡាយ ត្រូវមានរូបរាង ផែនការ និងចក្ខុវិស័យក្នុងការធានានូវនិរន្តរភាព និងចីរភាពតាមរយៈការផ្ទេរនូវជំនាញ៕https://www.youtube.com/watch?v=iS-Kv6Mx8gM


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី