2024-08-24
គន ម៉េងហុង
2024-08-24
គន ម៉េងហុង
ភ្នំពេញ៖ លោក Andrew Peter Hewson អគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ប្តេជ្ញាពង្រីកការវិនិយោគនៅកម្ពុជា ទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀត និងរួមចំណែកជំរុញវិស័យឧស្សាហកម្មស្រាបៀរនៅកម្ពុជា ឱ្យក្លាយជាឧស្សាហកម្មដែលមានការទទួលខុសត្រូវខ្ពស់ចំពោះសង្គម ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យកាន់តែមានការរីកចម្រើន។ នេះបើតាមការឱ្យដឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
លោក Andrew Peter Hewson បានបង្ហាញអំពីវឌ្ឍនភាព និងសមិទ្ធផលនានារបស់ក្រុមហ៊ុន ហ៊ិននីគែន និងថ្លែងអរគុណចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រក្នុងការធ្វើអាជីវកម្មនៅកម្ពុជា របស់ក្រុមហ៊ុនរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ លោក Andrew Peter Hewson លើកឡើងដូច្នេះ ក្នុងជំនួបជាមួយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី២១ សីហា។
ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ដែលជ្រើសយកកម្ពុជាជាគោលដៅវិនិយោគ និងបានជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការរួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើតឱកាសការងារ បណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខ្មែរ។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ជូនពរក្រុមហ៊ុន ហ៊ិននីគែន ពង្រីករចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានភាពសម្បូរបែប ខណៈដែល CDC នឹងត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគំាទ្រ និងកិច្ចសម្រួលដល់ការវិនិយោគ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី