SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីពាណិជ្ជកម្ម លើកទឹកចិត្តសមាគមផលិតផលធ្វើដំណើរ និងស្បែក ជំរុញការនាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក


រដ្ឋមន្ត្រីពាណិជ្ជកម្ម លើកទឹកចិត្តសមាគមផលិតផលធ្វើដំណើរ និងស្បែក ជំរុញការនាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក
ពាណិជ្ជកម្ម

2024-12-03

ដេប៉ាលីយែរ ម៉ារីលីណា

ពាណិជ្ជកម្ម

2024-12-03

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បន្តចូលរួមជាមួយក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការនាំចេញផលិតផលទៅទីផ្សារសំខាន់ៗក្នុងតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា។

ក្នុងពិធីពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំរបស់សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល ក៏បានជំរុញឱ្យសមាគមពង្រឹងគុណភាព កសាងកេរិ៍្តឈ្មោះ និងនវានុវត្តន៍ផលិតផលផងដែរ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្តថា វិស័យផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដើម្បីអភិវឌ្ឍន៍វិស័យនេះទៅជាឧស្សាហកម្ម ប្រកបដោយចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស។

ជាមួយគ្នានេះ លោកជំទាវ ចម និម្មល ក៏បានលើកឡើងថា សមិទ្ធិផលដែលសមាគមផលិតផលធ្វើដំណើរ និងស្បែក សម្រេចបាន និងការចុះអនុស្សរណៈយោគយល់ជាមួយក្រសួងពាណិជ្ជកម្ម គឺបានរួមចំណែកក្នុងការជំរុញអភិវឌ្ឍន៍វិស័យនេះ ឱ្យកាន់តែរីកចម្រើន មានភាពធន់ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ ពិសេសនៅពេលកម្ពុជាចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅពេលខាងមុខ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី