SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា មាន«យានយន្តអគ្គិសនី» ដែលបានចុះបញ្ជីជាង៤ពាន់គ្រឿង គិតត្រឹមខែសីហា ឆ្នាំ២០២៤


កម្ពុជា មាន«យានយន្តអគ្គិសនី» ដែលបានចុះបញ្ជីជាង៤ពាន់គ្រឿង គិតត្រឹមខែសីហា ឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គិតត្រឹមខែសីហា ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីយានយន្តសរុបចំនួន ៧ ៥៤២ ៥៩២គ្រឿង ដែលក្នុងនោះមានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ៣,៦៧៦គ្រឿង រថយន្តមានចំនួន ២ ១០៩គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤៥គ្រឿង និងទោចក្រយានយន្តចំនួន ១,១២២គ្រឿង។

តាមរយៈទិន្នន័យរបស់ក្រសួងសាធារណការ យានយន្តដែលបានចុះបញ្ជីជាង ៧លានគ្រឿងនេះ មានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ៦ ៤០៥ ៤៧២គ្រឿង, រថយន្តធុនស្រាលមានចំនួន ៨៣៧ ១៩៥គ្រឿង និងរថយន្តធុនធ្ងន់មានចំនួន ២៩៩ ៨៩៥គ្រឿង។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយពីគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យយានយន្តអគ្គិសនី ជាវិស័យមួយក្នុងចំណោមវិស័យ ដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែកដល់ការជំរុញសន្ទុះ នៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច។

ឯកឧត្តម ប៉េង ពោធិ៍នា បានបន្ថែមថា ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ក៏បានដើរទន្ទឹមគ្នាទៅនឹងនិន្នាការតំបន់ និងសកល ដោយសារវិស័យនេះ បានរួមចំណែកដល់ការការពារបរិស្ថាន ជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលផងដែរ។ ជាមួយគ្នានេះ កម្ពុជាក៏កំពុងធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច ឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន ដូចជាការកែច្នៃ ការផលិតគ្រឿងអេឡិចត្រូនិក ការផ្គុំនិងដំឡើងយានយន្ត និងឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ជាងមុនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី