SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា រកចំណូលពីការនាំចេញកៅស៊ូបានជិត ៦៧២លានដុល្លារ ក្នុងឆ្នាំ២០២៤


កម្ពុជា រកចំណូលពីការនាំចេញកៅស៊ូបានជិត ៦៧២លានដុល្លារ ក្នុងឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-29

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា មានចំណូលពីកៅស៊ូចំនួន ៦៧១,៧លានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើងជាង ១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ ខណៈដែលរោងចក្រផលិតសំបកកង់យានយន្តទាំង៣ក្នុងស្រុក បានជួយប្រមូលទិញជ័រកៅស៊ូក្នុងស្រុកចំនួន ៥,៨ពាន់តោន គិតជាទឹកប្រាក់ប្រមាណ ៩៦,៤លានដុល្លារ កើនឡើងជាង ៥០លានដុល្លារ ធៀបឆ្នាំ២០២៣។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងពិធីសម្ភោធរោងចក្រកែច្នៃកៅស៊ូ របស់ក្រុមហ៊ុនទ្រីភាព អឹមផត អិចផត ឯ.ក នៅខេត្តព្រះវិហារ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា វិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ ដែលរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម។ ដោយមើលឃើញពីសារសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ថា ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជនកាន់តែច្រើនថែមទៀត ដើម្បីជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តម ឌិត ទីណា បានអបអរសាទរ ខេត្តព្រះវិហារ ដែលសម្រេចបានសមិទ្ធផលថ្មីៗផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសវិស័យកសិកម្ម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី