SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញឱ្យវិនិយោគិនអូស្រ្តាលី មកវិនិយោគក្នុងសួនឧស្សាហកម្មនៅកម្ពុជា


រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញឱ្យវិនិយោគិនអូស្រ្តាលី មកវិនិយោគក្នុងសួនឧស្សាហកម្មនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-19

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-19

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យវិនិយោគិនអូស្រ្តាលីមកវិនិយោគក្នុងសួនឧស្សាហកម្មនៅកម្ពុជា។ លោកជំទាវ ចម និម្មល លើកឡើងដូច្នេះ ក្នុងជំនួបជាមួយលោកស្រី Robyn Mudie ឧបការីទី១ នៃលេខាធិការទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងដីគោក នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។

ក្នុងឱកាសទទួលទានសាអាហារការងារ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល និងលោកស្រី Robyn Mudie ក៏បានពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជាពាណិជ្ជកម្មទ្វេភាគី ឌីជីថលនីយកម្ម ការកសាងធនធានមនុស្ស អនាគតតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងសមភាពយេនឌ័រជាដើម។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើប្រធានបទមួយចំនួនទៀត មានបរិបទពាណិជ្ជកម្មសាកល ការធ្វើពិពិធកម្មទីផ្សារ តាមរយៈការទាញយកប្រយោជន៍ពីទីផ្សារអាស៊ាន និងអាសិប ដោយសង្កត់ធ្ងន់លើប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម ដែលផ្អែកលើគោលការណ៍ច្បាប់ ដើម្បីកសាងទំនុកចិត្តដល់វិស័យធុរកិច្ចផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី