2025-07-15
ទូច សូរិយា
2025-07-15
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ៦ខែដើម ឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរបារាំងចំនួនប្រមាណ ៧៥ ០០០នាក់ កើនជិត១៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ បើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅឆ្នាំ២០២៤ ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរបារាំងចំនួនជិត១សែននាក់។
ជាមួយគ្នានេះ ប្រជាជនកម្ពុជា និងប្រជាជនបារាំង តែងតែប្រារព្ធបុណ្យជាតិរៀងរាល់ថ្ងៃទី១៤ ខែកក្កដា នៃឆ្នាំនីមួយៗ ដើម្បីរំលឹកពីជ័យជម្នះរបស់ប្រជាជនក្នុងការដណ្តើមគុក Bastille ដែលជានិមត្តរូបរបបរាជានិយមនាសម័យកាលនោះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ និងជាការរំលឹកពីការរួបរួមគ្នាជាធ្លុងមួយនៃប្រជាជនបារាំង។
កម្មវិធីអបអរសាទរទិវាបុណ្យជាតិនៃប្រទេសបារាំងថ្ងៃទី១៤ ខែកក្កដា នេះ មានការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពូជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី