SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-សហភាពអឺរ៉ុប ពង្រីកទិសដៅកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល និងមុខងារសាធារណៈ


កម្ពុជា-សហភាពអឺរ៉ុប ពង្រីកទិសដៅកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល និងមុខងារសាធារណៈ
A+ A-

ភ្នំពេញ៖ កម្ពុជា និងសហភាពអឺរ៉ុប បានប្តេជ្ញាបន្តជំរុញ និងពង្រីកទិសដៅកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស, វិស័យសុខាភិបាល និងមុខងារសាធារណៈ ដែលជាកិច្ចការសំខាន់និងចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈ។

ការជំរុញកិច្ចសហប្រតិបត្តិការ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។

ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាគ្នាពីកម្ពុជា ក្នុងអាណត្តិជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា លោកជំទាវ បានសាទរនិងសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះជោគជ័យជាច្រើនកន្លងមករបស់កម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញជំហរយ៉ាងមុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា ជាពិសេស ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

ឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងនូវអំណរគុណដែលលោកជំទាវបានជំរុញកិច្ចសហប្រតិបត្តិការស្អិតរមួតកន្លងមករវាងកម្ពុជា និងសហភាពអឺរ៉ុប។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានលើកឡើងពីជ្រុងមួយនៃទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ដែលបន្តផ្តោតលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន, និងការកែទម្រង់វិស័យមុខងារសាធារណៈ។

បន្ថែមពីនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ក៏បានស្នើឱ្យសហភាពអឺរ៉ុបបន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ«កម្មវិធីសូចនាករពហុឆ្នាំ២០២១-២០២៧ ដំណាក់កាលទី២» បន្ថែមទៀតផងដែរ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជា ឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី