2024-09-29
គិត បុប្ផា
2024-09-29
គិត បុប្ផា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលជាស្ថាប័នសិក្សាស្រាវជ្រាវនាំមុខមួយ បានចាប់ផ្តើមបើកកិច្ចពិភាក្សាដំបូង នៃកិច្ចពិភាក្សាបន្តបន្ទាប់មួយចំនួនស្តីពីការគាំទ្ររបស់ ADB សម្រាប់ការអភិវឌ្ឍន៍កម្ពុជា។
ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានលើកឡើងថា យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ ADB គឺបង្ហាញពីភាពជាដៃគូជាមួយកម្ពុជា ដើម្បីវិបុលភាពពលរដ្ឋកម្ពុជា និងភពផែនដី។ លើសពីនេះ ADB បានដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យឯកជន និងពង្រឹងភាពធន់នឹងអាកាសធាតុផងដែរ។
លោកស្រី Jyotsana Varma បន្ដថា កិច្ចពិភាក្សានាពេលនេះ គឺជាវេទិកាមួយដើម្បីប្រមូលផ្តុំទស្សនៈស៊ីជម្រៅ ជំរុញកិច្ចសហការ និងទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធនានា រួមមានស្ថាប័នអប់រំនិងសិក្សាស្រាវជ្រាវ ជើងឯកពីវិស័យឯកជន អ្នកដឹកនាំថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត អនុវត្តផែនការនេះ ដើម្បីសម្រេចបានលទ្ធផលសម្រាប់កម្ពុជា។
ក្នុងកិច្ចពិភាក្សានៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) នៅខេត្តបាត់ដំបង ដែលមានតំណាងមកពីស្ថាប័នពាក់ព័ន្ធ ស្ថាប័នអប់រំ និងវិស័យឯកជនប្រមាណ ១០០នាក់ចូលរួម ភាគីពាក់ព័ន្ធ បានចែករំលែកយោបល់អាទិភាពសម្រាប់កំណើនខ្ពស់ប្រកបដោយបរិយាប័ន្ន និងការឆ្លើយតបជាយុទ្ធសាស្ត្ររបស់ ADB ទៅនឹងបញ្ហាប្រឈមកំពុងកើតមាន។ ភាគីពាក់ព័ន្ធ ក៏បានលើកឡើងពីទស្សនៈស៊ីជម្រៅរបស់វិស័យឯកជនអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីពន្លឿនសន្ទុះនៃកំណើន ក្នុងឆ្នាំខាងមុខ។
ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជា ដោយបានផ្តល់កម្ចីប្រចាំឆ្នាំជាមធ្យមប្រមាណ ៣៦០លានដុល្លារ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ ការគាំទ្រចម្បងរបស់ ADB គឺស្របទៅនឹងយុទ្ធសាស្ត្រជាតិ ផ្តោតលើវិស័យកសិកម្ម ធនធានធម្មជាតិ ការអភិវឌ្ឍជនបទ អប់រំ ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ឧស្សាហកម្មនិងពាណិជ្ជកម្ម គ្រប់គ្រងសាធារណៈ ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសេវាកម្មផ្សេងៗទៀត។ ADB ប្តេជ្ញាសម្រេចឱ្យបាននូវវិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី