SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

បុគ្គល២រូប ណែនាំជនរងគ្រោះឱ្យចុះឈ្មោះទទួល-ផ្ទេរប្រាក់តាមបញ្ជាមេក្លោង ជាប់ពីបទល្មើសឆបោកប្រាក់តាមអនឡាញ


បុគ្គល២រូប ណែនាំជនរងគ្រោះឱ្យចុះឈ្មោះទទួល-ផ្ទេរប្រាក់តាមបញ្ជាមេក្លោង ជាប់ពីបទល្មើសឆបោកប្រាក់តាមអនឡាញ
A+ A-

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរបានចំនួន ២រូប រួមមាន៖ ១.ឈ្មោះ អ.ណ.រ ភេទប្រុស មានទីលំនៅខេត្ដកណ្ដាល និងទី២.ឈ្មោះ ផ.ស.ជ ភេទប្រុស នៅភ្នំពេញ។ បុគ្គលទាំង២នេះ គឺជាអ្នកណែនាំឱ្យជនរងគ្រោះចុះឈ្មោះ និងទទួលប្រាក់-ផ្ទេរប្រាក់តាមបញ្ជារបស់មេក្លោង ដែលមិនស្គាល់អត្តសញ្ញាណ ហើយពួកគេក៏បានទទួលផលពីបទល្មើសនេះដែរ។

យោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់។ ពាក់ព័ន្ធនឹងករណីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីការអូសទាញរបស់ជនអនាមិក ក្នុងការវិនិយោគតាមប្រព័ន្ធអនឡាញ ដោយសន្យានឹងទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី និងការប្រើប្រាស់គណនីធនាគារ ដែលជាអត្តសញ្ញាណរបស់ខ្លួន ដើម្បីទទួល-ផ្ទេរប្រាក់ ដែលមិនមានប្រភពច្បាស់លាស់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ការទទួល-ផ្ទេរប្រាក់ ដែលមិនមានប្រភព ហើយទទួលបានប្រាក់កម្រៃពីអំពើនោះ គឺជាចំណែកនៃការចូលរួមប្រព្រឹត្តិបទល្មើស និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី