2025-02-28
គិត បុប្ផា
2025-02-28
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Danny Annan ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃដាណឺម៉ាក ប្រចាំកម្ពុជា ប្តេជ្ញាចិត្តរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យនានា ពិសេសវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ។
ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការ និងឯកឧត្តម Danny Annan ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។ ក្នុងជំនួប ក្រសួងការបរទេស កាលពីថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ភាគីទាំងពីរ ក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងប្រកបដោយផ្លែផ្កា និងយូរអង្វែងរវាងកម្ពុជា និងដាណឺម៉ាក ពិសេសវឌ្ឍនភាពនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនានា ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី