2024-10-18
គន ម៉េងហុង
2024-10-18
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Angkor Air គ្រោងបង្កើន និងបន្ថែមជើងហោះហើរត្រង់ទីក្រុងធំនានាៗ នៅប្រទេសចិន និងជើងហោះហើរក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរបរទេស និងចិនមកទស្សនានៅកម្ពុជា។ នេះជាការលើកឡើងរបស់លោកបណ្ឌិត Zhan David នាយកប្រតិបត្តិ និងជាតំណាងក្រុមហ៊ុន Cambodia Angkor Air។
ក្នុងជំនួបជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត Zhan David ក៏បានស្នើសុំប្រគល់យន្តហោះថ្មីមួយគ្រឿង ក្នុងចំណោមយន្តហោះចំនួន៥គ្រឿងដែលក្រុមហ៊ុន នឹងទិញជូនក្រសួងទេសចរណ៍ ដោយប្រសិទ្ធិនាម និងដាក់ស្លាកផ្សាយពាណិជ្ជកម្មលើតួយន្តហោះ ដែលក្នុងនោះក្រសួង ក៏បានឯកភាពតាមសំណើបស់ក្រុមហ៊ុនផងដែរ។
នាឱកាសនោះ លោកបណ្ឌិត Zhan David ក៏បានសន្យាបន្តផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ប្រជាជនចិនឱ្យបានទូលំទូលាយ និងរៀបចំវេទិកាជំនួបធុរកិច្ចរវាងវិនិយោគិនចិន ដើម្បីទាក់ទាញឱ្យមកវិនិយោគបន្ថែមនៅកម្ពុជាផងដែរ។ ក្នុងកិច្ចពិភាក្សានាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត Zhan David ក៏បានលើកឡើងអំពីស្ថានភាពអាជីវកម្មក្រុមហ៊ុន និងបញ្ហាប្រឈមទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី