2024-12-08
គិត បុប្ផា
2024-12-08
គិត បុប្ផា
ភ្នំពេញ៖ បណ្តាទីភ្នាក់ងារ/ក្រុមហ៊ុនរបស់ចិនជាង៣០ មានចំណាប់អារម្មណ៍ និងគម្រោងស្នើសុំធ្វើដំណើរមកស្វែងយល់ពីកម្ពុជា កាលានុវត្តភាពវិនិយោគ ពិសេសពីសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ចថ្មីបន្ថែមដល់អតិថិជនរបស់ខ្លួន នាពេលឆាប់ៗខាងមុខ។ គម្រោងស្នើសុំទាំងនេះ ទីភ្នាក់ងារ/ក្រុមហ៊ុនជាង៣០ នេះ បានលើកឡើងក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ទីភ្នាក់ងារ/ក្រុមហ៊ុនជាង៣០ មានដូចជា៖ តំណាងក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines, ក្រុមហ៊ុន Hong Kong Airlines, ទីភ្នាក់ងារទេសចរណ៍ធំនិងល្បីៗ ដែលឈរជើងជាច្រើនឆ្នាំក្នុងទីផ្សារហុងកុង និងម៉ាកាវ, ក្រុមហ៊ុន Goldjoy Travel Limited, Hong Kong Wing On Travel Service Limited, ក្រុមហ៊ុននាវាចរទេសចរណ៍ Royal Caribbean Cruises HK Ltd. និងក្រុមហ៊ុនប្រឹក្សាយោបល់ក្នុងគម្រោង Disneyland Hong Kong ជាដើម។
ក្នុងដំណើរបេសកកម្មទៅតំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសចិន របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២៤ ទទួលបានលទ្ធផលដូចជា៖ វិស័យរដ្ឋ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយចិន ពិសេសប្រតិបត្តិករទេសចរណ៍សំខាន់ៗនៅតំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវ ចូលរួមជំរុញវិនិយោគិន និងទេសចរចិនពីតំបន់រដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតំបន់ជុំវិញ ដែលជាទីផ្សារសក្តានុពលមកកម្ពុជា។
គួរបញ្ជាក់ថា ឯកឧត្តម ហួត ហាក់ បានចូលរួមកម្មវិធី GX Foundation Khmer Cuisine Charity Dinner នៅតំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសចិន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ម្ហូបអាហារខ្មែរ, ផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា សំដៅកៀរគរស្វែងរកមូលនិធិមនុស្សធម៌សម្រាប់គាំទ្រដល់គម្រោង «Project for Health Protection Against Dengue Fever» នៅខេត្តកំពង់ស្ពឺ និងសម្រាប់សកម្មភាពមនុស្សធម៌ដទៃទៀត នៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី