SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តម្ចាស់ក្រុមហ៊ុន និងសហគ្រាសចូលរួម «ព្រឹត្តិការណ៍ជំនួបអាជីវកម្ម» នៅប្រទេសឥណ្ឌា


ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តម្ចាស់ក្រុមហ៊ុន និងសហគ្រាសចូលរួម «ព្រឹត្តិការណ៍ជំនួបអាជីវកម្ម» នៅប្រទេសឥណ្ឌា
ពាណិជ្ជកម្ម

2024-06-05

គិត បុប្ផា

ពាណិជ្ជកម្ម

2024-06-05

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញម្ចាស់ក្រុមហ៊ុន/សហគ្រាស អ្នកនាំចូល ពាណិជ្ជករ និងសាធារណជនទូទៅចូលរួមក្នុង «ព្រឹត្តិការណ៍ជំនួបអាជីវកម្ម The PLEXCONNECT 2024» នៅប្រទេសឥណ្ឌា ដើម្បីភ្ជាប់បណ្តាញអាជីវកម្មជាមួយក្រុមហ៊ុនផលិត និងនាំចេញ ព្រមទាំងស្វែងរកប្រភពដើមផលិតផលពីប្រទេសឥណ្ឌា។

ព្រឹត្តិការណ៍ជំនួបអាជីវកម្មអ្នកទិញ-អ្នកលក់ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាជំរុញការនាំចេញប្លាស្ទិកឥណ្ឌា (PLEXCONCIL)នេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី៧-៩ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍បុមបៃ ទីក្រុងបុមបៃ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១ មិថុនា គណៈកម្មការរៀបចំ នឹងផ្តល់សំបុត្រយន្តហោះទៅមក និងថ្លៃស្នាក់នៅសណ្ឋាគារចំនួន ២យប់ ដោយឥតគិតថ្លៃ នៅទីក្រុងបុមបៃ ចំពោះអ្នកទិញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ម្ចាស់ក្រុមហ៊ុន អ្នកនាំចូល និងសាធារណជនទូទៅ ដែលមានបំណងចង់ចូលរួមក្នុង ព្រឹត្តិការណ៍ជំនួបអាជីវកម្ម អាចចុះឈ្មោះតាមរយៈ http://www.plexconcil.org/plexconnect/buyer- details ឬទាក់ទងដោយផ្ទាល់ទៅស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញ តាមអាសយដ្ឋានផ្ទះលេខ៥០-៥២ ផ្លូវ សម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទំនាក់ទំនងមកកាន់ ០២៣ ២១០ ៩១២/ ០២៣ ២១០ ៩១៣ ឬ [email protected]/[email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី