2024-02-06
ទូច សូរិយា
2024-02-06
ទូច សូរិយា
ភ្នំពេញ៖ លោក សឿន ដារ៉ា នាយកប្រតិបត្តិ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានបង្ហាញពីមោទនភាព និងអបអរសាទរចំពោះក្រុមហ៊ុន GTV MOTOR ដោយបានសម្រេចនូវក្តីស្រមៃបង្កើតរោងចក្រដំឡើងរថយន្តក្នុងស្រុកផ្ទាល់ ដែលបង្ហាញពីភាពរីកចម្រើននៃវិស័យឧស្សាហកម្មយានយន្តកម្ពុជា និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិ ពិសេសផ្តល់ឱ្យប្រជាពលរដ្ឋបានប្រើរថយន្តថ្មីក្នុងស្រុក ជំនួសឱ្យការប្រើរថយន្តនាំចូលនិងរថយន្តជជុះ។
ថ្លែងក្នុងពិធីសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV លោក សឿន ដារ៉ា បានសម្លឹងឃើញពីសក្តានុពលរបស់ក្រុមហ៊ុន GTV MOTOR ក្នុងការចូលរួមចំណែកលើការរីកចម្រើនរបស់វិស័យយានយន្ត ដោយផ្តល់ឱ្យប្រជាពលរដ្ឋបានប្រើប្រាស់នូវរថយន្តថ្មីកាន់តែច្រើន ជំនួសឱ្យការប្រើប្រាស់រថយន្តនាំចូលនិងរថយន្តជជុះ។ លោក សឿន ដារ៉ា បានបន្ថែមថា កាលពីមុនរថយន្តជជុះបានគ្របដណ្តប់ទីផ្សារប្រមាណជា៩០% ក្នុងឆ្នាំ២០១៣ ខណៈដែលគិតត្រឹមឆ្នាំ២០២៣ វត្តមាននៃការប្រើប្រាស់រថយន្តថ្មីនៅក្នុងប្រទេសកម្ពុជា មានការកើនឡើងរហូតដល់ ៤៥% និង៥៥% ទៀត ប្រជាពលរដ្ឋយើងនៅបន្តប្រើប្រាស់រថយន្តជជុះ។
ជាមួយគ្នានេះ លោក សឿន ដារ៉ា បន្តថា សក្តានុពលនិងលទ្ធភាពរបស់ក្រុមហ៊ុន GTV MOTOR ដែលអាចផលិតរថយន្តជាតិបានដោយខ្លួនឯងទាំងស្រុង នាពេលអនាគត ដែលស្របទៅនឹងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ឆ្នាំ២០២២ ដើម្បីសម្រេចបានចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕
នាំមកជូនដោយ