2025-09-09
ទូច សូរិយា
2025-09-09
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា រកចំណូលពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងគោលដៅចំនួន៦៦ ដែលគិតជាទឹកប្រាក់បានចំនួន ៣៤៨,១៨លានដុល្លារ ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៥។ រយៈពេល ៨ខែនេះ កម្ពុជា នាំចេញអង្ករបានចំនួន ៤៧២ ៨០៣តោន តាមរយៈក្រុមហ៊ុនចំនួន៥១។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា គោលដៅចំនួន៦៦ ដែលកម្ពុជានាំចេញអង្ករនោះ រួមមាន៖ ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន២៦ នាំចេញបាន ២២៦ ៩១០តោន មានទឹកប្រាក់់ ១៧៦,៣៣លានដុល្លារ, ប្រទេសជាសមាជិកអាស៊ានមានចំនួន៧ កម្ពុជានាំចេញបាន ៦២ ១៥៨តោន មានទំហំទឹកប្រាក់ ៤៣,៥០លានដុល្លារ, ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តមានចំនួន ១១៦ ៣២០តោន ទទួលបានទឹកប្រាក់ ៦៨,៨៦លានដុល្លារ និងទៅកាន់៣២ ប្រទេសផ្សេងៗទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៦៧ ៤១១តោន មានទឹកប្រាក់ ៥៩,៤៨លានដុល្លារ។
ប្រភេទអង្ករដែលកម្ពុជានាំចេញបានជាង ៣៤៨លានដុល្លារនេះ មានដូចជា៖ អង្ករក្រអូបគ្រប់ប្រភេទមាន ៨៧%, អង្ករសគ្រាប់វែងមានចំនួន ៩,៧២%, អង្ករចំហ៊ុយមាន ១%, អង្ករសរីរាង្គមាន ១,៨៣% និងអង្ករផ្សេងៗទៀតមានចំនួន ០,៤៥%។ ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៥នេះ កម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ៤ ៨៤៨ ៨៣៥តោន ដែលគិតជាទឹកប្រាក់មានទំហំ ១១១៤,២៥លានដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី