SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ចុះបញ្ជីសហគ្រាសក្នុងថ្នាល OBR បាន ៤២ពាន់សហគ្រាស ដែលមានទុនវិនិយោគប្រមាណ ១៥,៦ប៊ីលានដុល្លារ គិតត្រឹមឆ្នាំ២០២៤


កម្ពុជា ចុះបញ្ជីសហគ្រាសក្នុងថ្នាល OBR បាន ៤២ពាន់សហគ្រាស ដែលមានទុនវិនិយោគប្រមាណ ១៥,៦ប៊ីលានដុល្លារ គិតត្រឹមឆ្នាំ២០២៤
A+ A-

ភ្នំពេញ៖ កម្ពុជា បានចុះបញ្ជីសហគ្រាសក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (OBR) បានចំនួន ៤២ពាន់សហគ្រាស ដែលមានទុនវិនិយោគសរុបប្រមាណ ១៥,៦ប៊ីលានដុល្លារ គិតត្រឹមឆ្នាំ២០២៤។ បន្ថែមលើនេះ អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រតាមវិស័យចំនួនប្រមាណ ២៨ពាន់សហគ្រាស ត្រូវបានអនុម័តដោយក្រសួង ស្ថាប័នជំនាញនីមួយៗនៅក្នុងប្រព័ន្ធអេកូឡូស៊ី ដែលកំពុងធ្វើប្រតិបត្តិការលើថ្នាល CamDX។

ការដាក់ឱ្យប្រើប្រាស់ថ្នាល OBR គឺបានផ្តល់ភាពងាយស្រួលដល់ការបង្កើតអាជីវកម្មដោយស្របច្បាប់ច្រើនជាងមុន ដោយសហគ្រាសអាចស្នើសុំចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទាំងស្រុង ដែលកាត់បន្ថយតម្រូវការបំពេញព័ត៌មានដដែលៗ, ឯកសារភ្ជាប់ច្រើន និងកម្រៃសេវា។

បើតាមរបាយការណ៍ «Business Ready 2024» របស់ធនាគារពិភពលោក ដែលសិក្សាវាយតម្លៃលើបរិយាកាសអាជីវកម្ម និងការវិនិយោគតាមប្រទេសក្នុងតំបន់ បានឱ្យដឹងថា កម្ពុជា នៅមានចំណុចមួយចំនួនដែលគួរកែលម្អបន្ថែមដោយត្រូវពង្រឹងយន្តការផ្តល់សេវាសាធារណៈ ជាពិសេសសេវាគាំទ្រធុរកិច្ច តាមរយៈការធ្វើឌីជីថលូបនីយកម្ម ដើម្បីធានាអន្តរប្រតិបត្តិការរវាងប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន និង សាមញ្ញកម្មនីតិវិធីស្នើសុំ សំដៅកាត់បន្ថយតម្រូវការច្រើនពេកក្នុងការបំពេញ អនុលោមភាពរបស់ធុរជន៕

ប្រភពពីសៀវភៅ៖ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី