SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងទេសចរណ៍ នឹងចូលរួមពិព័រណ៍ទេសចរណ៍នៅឥណ្ឌា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងជំរុញឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា


ក្រសួងទេសចរណ៍ នឹងចូលរួមពិព័រណ៍ទេសចរណ៍នៅឥណ្ឌា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងជំរុញឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-22

លន់ ចាន់ធូ

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-22

លន់ ចាន់ធូ

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ BLTM 2024 របស់ប្រទេសឥណ្ឌា ដើម្បីផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ និងដើម្បីជំរុញ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ២០២៤» ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌា ដែលស្របតាមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍន៍៣»។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២២ សីហា។

ពិព័រណ៍ទេសចរណ៍អន្តរជាតិ BLTM 2024នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ Yashoboomi ទីក្រុងញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ពិព័រណ៍ទេសចរណ៍នៅឥណ្ឌា នឹងមានអ្នកទិញជាង ៦០០ក្រុមហ៊ុន, អ្នកលក់ជាង ៥០០ក្រុមហ៊ុនមកពីជាង ២០ប្រទេសលើពិភពលោក និងមានអ្នកចូលរួមប្រមាណជាង ១ម៉ឺននាក់។

ក្រសួងទេសចរណ៍ បានអំពាវនាវឱ្យសមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទាំងផ្នែករដ្ឋ-ឯកជនស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមពិព័រណ៍ខាងលើឱ្យបានច្រើន ដើម្បីជំរុញយុទ្ធនាការ«ឆ្នាំទស្សនាសៀមរាប ២០២៤» ដល់ទេសចរ និងវិនិយោគិនឥណ្ឌា ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។ ចំពោះ សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទាំងផ្នែករដ្ឋ-ឯកជនស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ដែលមានបំណងចូលរួមអាចទាក់ទងមកកាន់លេខទូរសព្ទ៖ (+៨៥៥) ៨៩ ៥៤៤ ៩៦៤ ឬ (+៨៥៥)១០ ៩៧ ៩៨ ៩៩ ត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី