SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា រកចំណូលបានពីការនាំចេញអង្ករជិត ៤១៤លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤


កម្ពុជា រកចំណូលបានពីការនាំចេញអង្ករជិត ៤១៤លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤
ពាណិជ្ជកម្ម

2024-12-13

ទូច សូរិយា

ពាណិជ្ជកម្ម

2024-12-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា សម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៧៥ ៥៦២ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៤១៣,៩០ លានដុល្លារ ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤។ តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ អង្ករចំនួន ៥៧៥ ៥៦២ តោននេះ បាននាំចេញទៅកាន់ ៦៧គោលដៅ តាមរយៈ ៥៥ក្រុមហ៊ុន។

គោលដៅចំនួន ៦៧ ដែលកម្ពុជានាំចេញនោះ មានដូចជា៖ ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន២៦ នាំចេញបាន ២៨៣ ៩៨១តោន មានទឹកប្រាក់ ២០៧,៥៥លានដុល្លារ, ប្រទេសជាសមាជិកអាស៊ានមានចំនួន ៧ នាំចេញបាន ១១៣ ៧៩២ តោន មានទំហំទឹកប្រាក់ ៧៦,៣៤លានដុល្លារ, ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត មានចំនួន ១០៩ ៤៤៨តោន ទទួលបានទឹកប្រាក់ ៦៩,៩៧លានដុល្លារ និងទៅកាន់៣៧ ប្រទេសផ្សេងៗទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៦៨ ៣៤១ តោន មានទឹកប្រាក់ ៦០,០៤លានដុល្លារ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ប្រភេទអង្ករដែលកម្ពុជានាំចេញ មានដូចជា៖ អង្ករក្រអូបគ្រប់ប្រភេទមាន ៧៤,៨៥%, អង្ករសគ្រាប់វែងមានចំនួន ២០,១០%, អង្ករចំហ៊ុយមាន ២,៩៥%, អង្ករសរីរាង្គមាន ១,៨១% និងអង្ករផ្សេងៗទៀតមានចំនួន ០,២៩%។ ជាមួយគ្នានេះ កម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ៤ ៦៤២ ៥១១ តោន ដែលមានទឹកប្រាក់ ១ ៣៧៨,៧៣ លានដុល្លារ ដែលក្នុងនោះ ចំនួន ៨៨% បានឆ្លងកាត់ការស្នើសុំបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី