2025-03-20
ទូច សូរិយា
2025-03-20
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ស៊ីវិលនៃប្រទេសនេប៉ាល់ ឯកភាពជំរុញឱ្យមានការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍សាសនារវាងកម្ពុជា និងនេប៉ាល់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ និងផ្សព្វផ្សាយនូវគោលដៅទេសចរណ៍សាសនា (ព្រះពុទ្ធ) តំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពុទ្ធសាសនិក និងប្រជាជនក្នុងប្រទេសនេប៉ាល់ ព្រមទាំងជំរុញឱ្យមានជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងខេត្ត Lumbini (ទីកន្លែងកំណើតរបស់ព្រះពុទ្ធ)។
ជាមួយគ្នានេះ កម្ពុជា-នេប៉ាល់ ក៏ជំរុញការផ្លាស់ប្តូរបទពិសោធស្តីពីការអភិវឌ្ឍផលិតផលទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សលើវិស័យទេសចរណ៍ និងការជំរុញធុរកិច្ចទេសចរណ៍ទៅវិញទៅមក និងពិនិត្យលទ្ធភាពចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរផងដែរ៕
នាំមកជូនដោយ